Man Utd ​បន្ដ​ឈ្នះ​ប្រកួត​មិត្តភាព​ទី​៥​របស់​ខ្លួន​យប់មិញ​នេះ​

ក្រុម Manchester United ​បាន​បន្ដ​កំណត់ត្រា​ឈ្នះ​ប្រកួត​មិត្តភាព​ទី​៥​របស់​ខ្លួន​កាល​ពី​យប់មិញ​នេះ ​ដោយ​ឈ្នះ​ក្រុម​ Kristiansund ​ក្នុង​លទ្ធផល ១-០។

ការ​ប្រកួត​មិត្តភាព​នេះ​ដែរ ក្រុម Man Utd ​ហាក់​មិន​ពិបាក​នោះ​ទេ ត្បិត​អី​ក្រុម Kristiansund ​ជា​ក្រុម​មិន​សូវ​ជា​ខ្លាំង​ឡើយ។ ខណៈ​ដែល​ការ​ប្រកួត​នេះ​ទៀត​សោត ​បិសាច​ក្រហម​ក៏​បាន​ដាក់​យុវជន​របស់​ចូល​លេង​ច្រើន​ដែរ ដើម្បី​ឱ្យ​ពួកគេ​បាន​បង្ហាញ​សមត្ថភាព​លើ​ទីលាន។ ក្រុម​របស់​លោក Ole ​កំពុង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត ​បើ​មើល​ទៅ​តាម​លទ្ធផល​ដែល​ពួកគេ​ធ្វើ​បាន​សម្រាប់​ការ​ប្រកួត​មិត្តភាព​កន្លង​មក​នេះ។

សម្រាប់​ជំនួប​បន្ទាប់​ដែល​ជា​ការ​ប្រកួត​មិត្តភាព​ចុង​ក្រោយ​របស់​ពួកគេ នឹង​ត្រូវ​ប៉ះ​ក្រុម AC Milan ​ក្នុង​ពាន​រង្វាន់​រង្វាន់ ICC ។ ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស ​នឹង​ចូល​មក​វិញ​នៅ​ថ្ងៃ​ទី​១១​ខែ​សីហា​ខាង​មុខ​នេះ​ហើយ ​ដោយ​ប្រកួត​ដំបូង​របស់ Man Utd ​នឹង​ប៉ះ​ក្រុម Chelsea ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT