កីឡាករ At Madrid៖ “បើ James ព្រម​មក ខ្ញុំ​បើក​ដៃ​ពីរ​ស្វាគមន៍​ជានិច្ច”

ទាក់ទិន​នឹង​អនាគត​របស់ James Rodriguez ពុំ​ទាន់​មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​នោះ​ទេ ថា​គេ​ត្រូវ​ចាកចេញ​ទៅ​ចូលរួម​នៅ Atletico Madrid ឬ Napoli និង​ផ្លូវ​មួយ​ផ្សេង​ទៀត​គឺ​បន្ត​ឈរ​ជើង​នៅ Real Madrid។

បែបណាមិញ​សម្រាប់​កីឡាករ​នៅ At Madrid ស្រាប់​គឺ Koke បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជុំវិញ​រឿងរ៉ាវ​នេះ ប៉ុន្តែ​និយាយ​ក្នុង​ន័យ​វិជ្ជមាន​សម្រាប់​ការ​ស្វាគមន៍​អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប Bayern Munich។


Koke បាន​ប្រាប់ Cadena SER ដូច្នោះ​ថា៖ “James ជា​កីឡាករ​របស់​ក្លឹប Real Madrid ដោយ​គាត់​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប ទាំង​ដែល​យើង​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ ប្រសិន​គាត់​មក​ចូលរួម​នៅ​ទី​នេះ គាត់​ក៏​នឹង​ទទួល​បាន​ការ​ស្វាគមន៍​ជានិច្ច តែ​ប្រសិន​ជា​អត់ ខ្ញុំ​ក៏​មាន​តែ​ពាក្យ​ជូនពរ​ឲ្យ​គាត់​ទទួល​បាន​សំណាង​ល្អ​នៅ​ក្រុម​របស់​គាត់”។

បញ្ជាក់​ថា​កន្លង​ទៅ​ At Madrid ក៏​ទើប​តែ​ជះ​លុយ​ធំ​ក្នុង​ការ​នាំ​យក​កីឡាករ Joao Felix នៅ​តម្លៃ​ខ្លួន ១២៦ លាន​អឺរ៉ូ​ចេញ​ពី Benfica ផង​ដែរ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT