Real Madrid បានបន្ដចាញ់ក្រុម Spurs ទៀតក្នុងការប្រកួតមិត្តភាពក្នុងពានរង្វាន់ Audi Cup កាលពីយប់មិញនេះក្នុងលទ្ធផល ១-០។
ក្រុមរបស់លោក Zidane នៅតែធ្វើមិនបានល្អដដែល សម្រាប់ការប្រកួតបើករដូវកាលនេះ។ ជាក់ស្ដែង បើទោះជាការប្រើប្រាស់ទម្រង់លេងប្ដូរច្រើនយ៉ាងណាក៏ដោយ ក៏មិនទាន់ឃើញទម្រង់មួយដែលអាចល្អ លេងស៊ីចង្វាក់គ្នានៅឡើយដែរ។ ការបរាជ័យក្រោមថ្វីជើងក្រុម Spurs ក៏បានធ្វើឱ្យមានបន្ទុកខ្លាំងសម្រាប់លោក Zidane ដែរ បើទោះជាការប្រកួតនេះត្រឹមជាប្រកួតមិត្តភាពក៏ដោយ។
រំលឹកថា៤ប្រកួតកន្លងមកនេះ ក្រុម Real Madrid ចាញ់៣ប្រកួតទៅហើយ ខណៈដែល១ប្រកួតដែលឈ្នះនោះគឺឈ្នះក្រុម Arsenal ដោយបាល់ទាត់១១ម៉ែត្រកាត់សេចក្ដីថែមទៀត។ ប្រកួតបន្ទាប់របស់ក្រុមនេះ នឹងត្រូវប៉ះក្រុម Fenerbahçe នៅយប់នេះម៉ោង១១:៣០នាទីយប់តែម្ដង៕ប្រភព៖ Dailymail