[ផ្លូវការ] PSG ​ចុះ​ហត្ថលេខា​យក​បាន​ខ្សែ​បម្រើ​ថ្មី​ហើយ

ក្លឹប PSG ​បាន​ប្រកាស​នូវ​ដំណឹង​ផ្លូវការ​ជុំវិញ​ការ​ចុះ​ហត្ថលេខា​នាំ​យក Idrissa Gueye របស់​ក្លឹប Everton នូវ​តម្លៃ​ខ្លួន​ប្រមាណ ២៨ លាន​ផោន​មក​ចូលរួម​នា​រដូវ​កាល​ក្រោយ ២០១៩/២០។

ស្ថិត​ក្នុង​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ កីឡាករ​វ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​ប្រែ​ក្លាយ​ជា​កីឡាករ​សេណេហ្គាល់​លើក​ទី ៨ ដែល​មក​ចូលរួម​នៅ​ទ្រនំ​នៃ​ទឹក​ដី​ប៉ារីស។ លោក​បាន​ចំណាយ​ពេល ៤ ឆ្នាំ​ជោគជ័យ​គួរសម​នៅ​អង់គ្លេស (Aston Villa/Everton) និង​ធ្លាប់​លេង​នៅ Lille ​បាន ១៧៦ ប្រកួត​ផង​ដែរ។

ប្រាប់​គេហទំព័រ​ផ្លូវការ Gueye និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​សម្រាប់​ការ​ចុះ​ហត្ថលេខា​ជាមួយ Paris Saint-Germain ដោយ​ចង់​អរគុណ​ដល់​ប្រធាន​ក្លឹប អ្នកចាត់ការ​និង​បុគ្គលិក​ទាំង​អស់​ដែល​មាន​ទំនុកចិត្ត​លើ​រូប​ខ្ញុំ បែប​នេះ​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ក្លឹប​មួយ​នេះ”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT