Ronaldo ​ឆ្លើយឆ្លង​ដល់​រឿង Neymar ចង់​ចាកចេញ​ពី PSG

រឿងរ៉ាវ​របស់ Neymar ចង់​ចាកចេញ​ពី​ទ្រនំ​នៃ​ទឹកដី​បារាំង ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​តារា​ឆ្នើម Cristiano Ronaldo ផង​ដែរ ដោយ​នៅ​កិច្ចសម្ភាសន៍​អំឡុង​ចូលរួម​ទទួល​បានពាន MARCA Legends Award កីឡាករ​ព័រទុយហ្គាល់​បាន​ឆ្លើយតប​នូវ​ពាក្យ​ប៉ុន្មាន​ម៉ាត់។

CR7 បាន​និយាយ​ប្រាប់ Marca បែប​នេះ​ថា៖ “ខ្ញុំ​មិន​ដឹង​ច្បាស់​នោះ​ទេ [រឿង Neymar] ​ដោយ​គាត់​ជា​កីឡាករ​ល្អ​ម្នាក់ ហើយ​ទំនាក់ទំនង​ខ្ញុំ​ជាមួយ​គាត់​ក៏​ល្អ​ផង​ដែរ ខណៈ​មាន​ការ​វែកញែក​ជា​ច្រើន​អំពី​គាត់ សម្រាប់​ការ​ចូលរួម​នៅ Madrid, Barca និង Juve”។

លោក​បន្ត៖ “វា​ជា​ការងារ​របស់​សារព័ត៌មាន ព្រោះ​ពួក​គេ​ត្រូវ​ការ​លក់​ចេញ​កាសែត ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​គិត​ថា Neymar នឹង​បន្ត​នៅ​ប៉ារីស ហើយ​ប្រសិន​ជា​អត់​ទេ គាត់​ក៏​នឹង​ទៅ​ចូលរួម​នៅ​ទី​ណា​ដែល​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត ​ដោយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​គាត់​នឹង​បញ្ចៀស​បញ្ហា​របួស​បាន ព្រោះ​គាត់​ជួប​ច្រើន​ហើយ បែប​នេះ​វា​ពិត​ជា​គួរ​ឲ្យ​បារម្ភ”។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT