Juve ​ដាក់​តម្លៃ​កីឡាករ​ក្រៅ​ផែនការណ៍​ម្នាក់ ៦០ លាន​អឺរ៉ូ ផ្ញើ​ជូន​ក្លឹប​អង់គ្លេស ២

Juventus ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ដុតដៃដុតជើង​យ៉ាង​សកម្ម​ក្នុង​ការ​ចរចា​លក់​ចេញ Joao Cancelo ចេញ​ពី​ទឹក​ដី Turin ឲ្យ​បាន​មុន​រដូវ​កាល ២០១៩/២០ ឈាន​ចូល​មក​ដល់ ត្បិត​អី​សាមី​ខ្លួន​ធ្លាប់​បញ្ជាក់​ពី​ការ​ចង់​បន្ត​រួមរស់​នៅ​ទី​នេះ​ក៏​ដោយ។

Cancelo ដែល​ចូលរួម​ជាមួយ​ក្លឹប​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ​នូវ​តម្លៃ​ខ្លួន​ប្រមាណ ៤០ លាន​អឺរ៉ូ ​បាន​បរាជ័យ​ក្នុង​ការ​ប្រជែង​យក​តំណែង​ជម្រើស​ដំបូង​នៅ​សេះ​បង្កង់។ យោង​តាម​សារព័ត៌មាន Calciomercato ​បាន​សង្កត់​ធ្ងន់​ថា​ក្លឹប​បាន​ដាក់​តម្លៃ​ខ្លួន​កីឡាករ​វ័យ ២៥ ឆ្នាំ​រូប​នេះ ​ថ្លៃ ៦០ លាន​អឺរ៉ូ។

ក្នុង​នោះ​មាន​ក្លឹប​ ២ ដែល​ល្ហិចល្ហៀង​ថា​អាច​នាំ​យក​កីឡាករ​ព័រទុយហ្គាល់​ទៅ​ចូលរួម​ ដោយ​រួម​មាន Man City ​ចង់​យក​មក​ជំនួស​តំណែង Danilo ​ដែល​ចាកចេញ​ពី Etihad និង​ក្លឹប Man Utd ​ប៉ុន្តែ​មាន​ភាគរយ​ទាប​ជាង ព្រោះ​ទើប​ចុះ​ហត្ថលេខា​យក​បាន Wan-Bissaka ចេញ​ពី Crystal Palace។ ប្រភព៖ OneFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT