ក្រុមប៉ូលិសប្រេស៊ីល បានបិទសំណុំរឿងចាប់រំលោភរបស់ Neymar ហើយ ក្រោយពីពួកគេអះអាងថាមិនអាចរកភស្តុតាងបានគ្រប់គ្រាន់បន្ថែមទៀតទេ។
នារីម្នាក់បានប្ដឹង Neymar ពីបទចាប់រំលោភរូបនាងនៅសណ្ឋាគារក្នុងក្រុមបារីស ក្រោយពីបានទាក់ទងគ្នានៅលើបណ្ដាញសង្គម។ សាមីខ្លួន Neymar បានចេញមុខបដិសេធចំពោះរឿងនេះ ថាមិនបានចាប់រំលោភឡើយ ព្រោះជាការយល់ស្របសងខាង។ នារីម្នាក់នេះ មិនត្រឹមតែចោទពីបទរំលោភនាងទេ គឺមានទាំងការវាយធ្វើបាបនាងថែមទៀត។
ក្រោយទទួលបានពាក្យបណ្ដឹងហើយ ប៉ូលិសនៅប្រេស៊ីលក៏បានហៅ Neymar មកសួរនាំ និងស្វែងរកភស្តុតាងបន្ថែមដើម្បីចាត់វិធានការតាមច្បាប់។ តែក្រោយពីធ្វើការស៊ើបអស់មួយរយៈមក ប៉ូលិសមិនអាចរកបានអ្វីបន្ថែមក្រៅពីសម្ដីរបស់នារីខាងលើចោទប្រកាន់ឡើយ។ ខណៈដែលពេលនេះ ក្រុមប៉ូលិសក៏បានបញ្ចប់ការស៊ើបរបស់ពួកគេដែរ។
លទ្ធផលថានឹងពិន័យឬមិនពិន័យចំពោះ Neymar នឹងដឹងឆាប់ៗនេះ ក្រោយពីប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយ ទាំងដែលមិនអាចរកបានភស្តុតាងបន្ថែមនោះ៕ប្រភព៖ Dailymail