Bale ​សុំ Real Madrid ​មិន​ហោះ​ទៅ Bayern ​ឡើយ ព្រោះ​ស្មុគ​ពេក​

Gareth Bale ​មិន​បាន​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​ដើម្បី​ហោះ​ទៅ​អាល្លឺម៉ង់​លេង​ពាន​រង្វាន់​ Audi Cup ​ឡើយ ដោយសារ​តែ​រូបគេ​ស្មុគស្មាញ​ខ្លាំង​ពេក។

ប្រភព​បាន​បញ្ជាក់​ថា Bale ​ចង់​ទៅ​លេង​នៅ​ក្លឹប​ចិន​ Jiangsu Suning ​ដែល​ផ្ដល់​ឱ្យ​រូបគេ​ជាង​១​លាន​ដុល្លារ​សម្រាប់​១​អាទិត្យ។ តែ​គួរ​ឱ្យ​សោកស្ដាយ ​ក្រុម Real Madrid ​បាន​ច្រាន​ចោល​សំណើ​នោះ ​ធ្វើ​ឱ្យ​រូបគេ​នៅ​តែ​ជា​កីឡាករ Real Madrid ​ទៀត​ដដែល ស្រប​ពេល Zidane ​មិន​បាន​ដាក់​ឈ្មោះ​រូបគេ​លេង​ឡើយ។

ការ​មិន​បាន​ទៅ​លេង​នៅ​ចិន​នេះ​ដែរ អាច​នឹង​ធ្វើ​ឱ្យ​អនាគត Bale ​នៅ​តែ​មិន​ច្បាស់​ដដែល​នៅ Real Madrid ​ព្រោះ​រូបគេ​នឹង​មិន​មាន​ឱកាស​បាន​លេង​ច្រើន​ឡើយ។ ដោយ​អាច​ត្រឹម​អង្គុយ​កៅអី​បម្រុង ​មាន​ឈ្មោះ​ម្ដងម្កាល​ដូច​មុន​អីចឹង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT