Cristiano Ronaldo បានឈ្នះពានរង្វាន់កិត្តិយស Marca’s Legend Award ពីកាសែតអេស្ប៉ាញកាលពីយប់មិញនេះ ហើយក៏បានជួបជាមួយប្រធានក្លឹប Real Madrid ជាថ្មីផងដែរ។
ក្នុងពេលទទួលពានរង្វាន់ខាងលើ Ronaldo បាននិយាយថា៖ “ខ្ញុំនឹកទីក្រុងនេះ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយនឹងបានត្រលប់មកវិញ។ ការចាកចេញរបស់ខ្ញុំនៅពេលនោះមុន ក៏បានធ្វើឱ្យខ្ញុំពិបាកចិត្តផងដែរ។ ការឈ្នះពានរង្វាន់នេះ គឺជាផ្នែកមួយនៃអ្វីដែលខ្ញុំបានធ្វើនៅ Madrid”។
ជាមួយគ្នានេះដែរ អ្នកគាំទ្រ Real Madrid ក៏បានស្រែកទៅលោក Perez ដែលជាប្រធានក្លឹប ឱ្យសម្រេចទិញយក Ronaldo ត្រលប់មកវិញផងដែរ។ អតីតខ្សែប្រយុទ្ធ Man Utd រូបនេះ រកបានដល់៤៥០គ្រាប់ឯណោះ ក្នុងការបង្ហាញខ្លួន៤៣៨ប្រកួតកន្លងមក។ ខណៈដែលក្រោយពីការចាកចេញរបស់គេទៅ ក្រុម Real នៅមិនទាន់រកឃើញនរណាម្នាក់មានសមត្ថភាពអាចជំនួសតំណែងគេបានទេ៕ប្រភព៖ Goal