តារា​ឆ្នើម​នៅ K-League៖ “លេង​ប៉ះ Juventus ស្រួល​ជាង​លេង​ប៉ះ​ក្រុម​នៅ​កូរ៉េ”

ខ្សែ​ប្រយុទ្ធ​វ័យ ២៦ ឆ្នាំ​របស់ K-Leage All Stars គឺ​កីឡាករ Taggart ​ដែល​ចូលរួម​ចំណែក​ស៊ុត​គ្រាប់​បាល់​ទី ៣ បញ្ចប់​លទ្ធផល​ស្មើ​ទល់​ក្រុម​របស់​លោក Maurizio Sarri ​បាន​និយាយ​ដោយ​ត្រង់ៗ​ថា​ការ​លេង​ប៉ះ​សេះ​បង្កង់​នៅ​សេអ៊ូល​ថ្ងៃ​មុន​គឺ​មាន​ភាព​ងាយស្រួល។

ត្បិត​មាន​ខ្សែ​ការពារ​កំពូល​ដូច​ជា Leonardo Bonucci និង Matthijs de Ligt តតាំង​លើ​ទីលាន​ប្រកួត​ក៏​ដោយ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ប្រាប់​ថា៖ “និយាយ​ដោយ​ស្មោះត្រង់​ទៅ វា​មាន​អារម្មណ៍​ថា​ស្រួល​ជាង​ការ​លេង​នៅ​លីគ​កំពូល K-Leauge ​ដោយ​នៅ​ទី​នេះ​ពេល​អ្នក​ទទួល​បាន​បាល់​ នោះ​នឹង​មាន​មនុស្ស ៣ នាក់​នៅ​តាម​បិទ​អ្នក ខណៈ​ពេល​លេង​ប៉ះ​ក្រុម​អឺរ៉ុប ហើយ​ប្រើប្រាស់​នូវ​តិចនិក​ដែល​ខ្ញុំ​បាន​ប្រើ​កន្លង​មក មើល​ទៅ​វា​ហាក់​ជា​ងាយស្រួល​ជាង”។

លោក​បន្ត​ថា៖ “អ្នក​អាច​មាន​ពេល​ច្រើន​ជាង​មុន​ក្នុង​ការ​គ្រប់គ្រង​បាល់ និង​ដាក់​ចិត្ត​ក្នុង​ការ​ប្រកួត​កាន់​តែ​ច្រើន”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT