ត​ដូច​រឿង​ភាគ! អស់​ពី​ក្លឹប​ចិន Bale បង្វែរ​គោលដៅ​ថ្មី​ទៅ​ចាប់​អារម្មណ៍​ក្លឹប​នៅ​អង់គ្លេស

រឿងរ៉ាវ Gareth Bale បាន​នឹង​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ហាក់​ជក់ចិត្ត​ក្នុង​ការ​តាមដាន​ជា​ខ្លាំង ដើម្បី​ចង់​ដឹង​តើ​ទី​បញ្ចប់​អនាគត​កីឡាករ​ក្រៅ​ផែនការណ៍​របស់ Zidane នឹង​បញ្ចប់​ការ​ឈរ​ជើង​នៅ​ក្លឹប​យក្ស​ណា​មួយ?

ការ​ចរចា​ជាមួយ Jiangsu Suning ក្លឹប​នៅ​លីគ​កំពូល ​CSL របស់​ប្រទេស​ចិន និង​ភាគី​ខាង​ក្លឹប Real Madrid ​បាន​សម្រេច​បញ្ចប់ ក្រោម​ចម្លើយ​ថា “ទេ” ព្រោះ​ Madrid មិន​អាច​ទទួល​នូវ​ទំហំ​សាច់ប្រាក់​ដែល​ខ្លួន​ចង់​បាន​សម្រាប់​តម្លៃ​ខ្លួន Bale។

យោង​តាម​សារព័ត៌មាន Marca ​បាន​រាយការណ៍​បន្ត​ទៀត​ថា​ Bale នឹង​មិន​ទាន់​អស់​ផ្លូវ​ទេ ដោយ​គេ​នឹង​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​បំពេញ​ក្តី​ស្រមៃ​នៅ​ក្លឹប Manchester United នៃ​ក្របខ័ណ្ឌ Premier League ជំនួស​វិញ។

ស្រប​ពេល​ដែល​តំបន់​ប្រយុទ្ធ​របស់​បិសាច​ក្រហម​មាន​ការ​ចុះ​ថមថយ ជា​ហេតុ​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​នឹង​បើក​ការ​ចរចា​គ្នា សម្រាប់​អនាគត​របស់ Bale ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ចម្លើយ​បែប​ណា​នោះ​ក៏​អាច​ថា​ស៊ីសង​លើ​ការ​ផ្ទេរ​ Paul Pogba ដូច​គ្នា ព្រោះ Zidane ក៏​ចាប់​អារម្មណ៍​ខ្សែ​បម្រើ​បារាំង​ខ្លាំង​ណាស់​ផង​ដែរ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT