Bruno Fernandes សម្រក់​ទឹក​ភ្នែក​លើ​ទីលាន ជា​សញ្ញា​ដើរ​ដល់​ផ្លូវ​បែក?

អ្នក​គាំទ្រ​ក្លឹប​បិសាច​ក្រហម​ជា​ច្រើន​បាន​បង្ហាញ​ការ​ជឿជាក់​ថា​អារម្មណ៍​រំជើបរំជួល​ដល់​ស្រក់​ទឹក​ភ្នែក​របស់ Bruno Fernandes នៅ​ជំនួប​ទល់ Valencia កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​សញ្ញា​ត្រៀម​ចែក​ផ្លូវ​និង​ផ្លាស់​មក​ចូលរួម​ជាមួយ Man Utd នៅ​ពេល​ខាង​មុខ។

Fernades ដែល​រង​ចចាមអារ៉ាម​ថា​ត្រៀម​ផ្លាស់​ចូល Old Traffrod នៅ​តម្លៃ​ខ្លួន​ ៦២ លាន​ផោន ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ទំនង​ជា​ហោះ​មក​ពិនិត្យ​សុខភាព​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ប្រកួត​តតាំង Valencia កាល​ពី​ថ្ងៃ​អាទិត្យ​គឺ​ជា​ប្រកួត​ចុង​ក្រោយ​ឈរ​ជើង​ឲ្យ​ក្លឹប Sporting CP។

ក្នុង​វីដេអូ​ចែកចាយ​លើ​បណ្តាញ​សង្គម​គេ​ឃើញ Fernandes ​យក​ដៃ​ជូត​ទឹក​ភ្នែក​ទាំង​ទឹកមុខ​ក្រៀមក្រំ មុន​ពេល​ដើរ​ចេញ​ពី​កាមេរ៉ា​ដើម្បី​លាក់បាំង​អារម្មណ៍​នៃ​ការ​ត្រៀម​បែក​ផ្លូវ​។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT