គ្រូ Bayern ​មាន​ទំនុក​ចិត្ត​យក Sane ​បាន​ពី​ក្រុម Man City ​

លោក Niko Kovac ​អ្នក​ចាត់ការ​ក្រុម Bayern Munich ​បាន​បញ្ជាក់​ថា​លោក​មាន​ទំនុក​ចិត្ត​ថា​នឹង​យក​បាន​ខ្សែ​ប្រយុទ្ធ Sane ​ពី​ក្រុម Manchester City ​បាន​នា​រដូវ​ក្ដៅ​នេះ។

ក្លឹប​យក្ស​នៅ​អាល្លឺម៉ង់​ខាង​លើ​នេះ ​ចង់​បាន​កីឡាករ Leroy Sane ​ជា​ខ្លាំង ​ដោយ​បាន​ទាក់ទង​តាំង​ពី​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​មក។ Man City ​ដែល​ជា​ក្លឹប​របស់​គេ ​ហាក់​មិន​ចង់​លក់​កីឡាករ​អាល្លឺម៉ង់​នេះ​ឡើយ ​ដោយ​លោក Pep ​មើល​ឃើញ​ថា​អនាគត​អាច​នឹង​ប្រើ​ខ្សែ​ប្រយុទ្ធ​មាឌ​ល្អិត ល្បឿន​លឿន​នេះ​ច្រើន។ ខណៈ​ដែល​តម្លៃ​វិញ ​ខាង Bayern ​ក៏​ផ្ដល់​ឱ្យ​ទាប​ទៀត ទើប​ការ​ផ្ទេរ​មិន​ទាន់​អាច​កើត​មាន​ឡើង។

លោក Kovac ​បាន​និយាយ​ចំពោះ​រឿង​ផ្ទេរ​កីឡាករ​ខាង​លើ​ថា​៖ “ខ្ញុំ​មាន​ទំនុក​ចិត្ត​យក​គេ​បាន។ យើង​នឹង​ធ្វើ​គ្រប់​យ៉ាង ដើម្បី​ឱ្យ​ការ​ផ្ទេរ​នេះ​សម្រេច​ឡើង។ យើង​ដឹង​ថា Sane ​ជា​កីឡាករ​ក្នុង​ក្ដី​ស្រមៃ​របស់​យើង ​ហើយ​គ្រប់​គ្នា​ក៏​ដឹង​ពី​រឿង​នេះ​ដែរ”។ តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ គឺ​៩០​លាន​ផោន ទើប​ក្រុម Man City ​ព្រម​លក់​ចេញ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT