Real Madrid ​ប្លុក​ការ​ផ្ទេរ Bale ​ទៅ​លេង​នៅ​ចិន​ហើយ​

ក្រុម Real Madrid ​បាន​ប្លុក​មិន​លក់ Bale ​ឱ្យ​ទៅ​ក្លឹប​ចិន​ហើយ ដូច្នេះ​ការ​ក្លាយ​ជា​កីឡាករ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​លោក​របស់​គេ​ក៏​មិន​អាច​កើត​មាន​ដែរ។

Bale ​ត្រូវ​បាន​ក្លឹប Jiangsu Suning ​ចាប់​អារម្មណ៍ ដោយ​ផ្ដល់​តម្លៃ​ពលកម្ម​ដល់​ជាង​១​លាន​ដុល្លារ​ឯ​ណោះ​ក្នុង​១​សប្ដាហ៍ ប្រសិន​បើ​រូបគេ​ព្រម​ទៅ​លេង​នៅ​ចិន។ សាមី​ខ្លួន​មិន​ទាន់​ច្បាស់​នៅ​ឡើយ ព្រោះ​ក្លឹប Real Madrid ​ជា​អ្នក​សម្រេច​ចិត្ត និង​ចង់​លក់​រូបគេ​ចេញ។ តែ​ដោយសារ​ការ​មិន​យល់​ស្រប​គ្នា​ជាមួយ​តម្លៃ​ផ្ទេរ ​ស្រប​ពេល​ក្រុម​របស់​លោក Zidane ​កំពុង​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ផង​នោះ ​រូបគេ​អាច​នឹង​បន្ដ​លេង​នៅ​អេស្ប៉ាញ​ទៀត។

ប្រភព​នៅ​ព្រឹក​នេះ​បញ្ជាក់​ថា Real Madrid ​មិន​ព្រម​លក់ Bale ​ចេញ​ទេ ​ហើយ​រូបគេ​នឹង​ត្រូវ​លេង​ឱ្យ​ក្រុម Real Madrid ​ទៀត​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។ នេះ​គឺ​ដូច​អ្វី​ដែល​សាមី​ខ្លួន​ចង់​បាន ព្រោះ​កន្លង​មក​រូបគេ​ក៏​មិ​នចង់​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ណា​ទៀត ​ក្រៅ​ពី Real ​នេះ​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT