អ្នកចាត់ការថ្មីលោក Frank Lampard របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថាកំពុងត្រៀមរៀបចំឯកសារឲ្យកីឡាករ ២ រូបចាកចេញពី Stamford Bridge ស្របពេលដែលក្លឹបកំពុងបំពេញភារកិច្ចនៅការប្រកួតក្នុងទឹកដីជប៉ុន។
ក្នុងនោះមានខ្សែបម្រើ Danny Drinkwater និង Tiemoue Bakayoko ដែលក្លឹបទំនងជាចង់លក់ចេញហើយប្រមែប្រមូលថវិកាទុកសិន ព្រោះជាប់បម្រាមរបស់ UEFA ក្នុងការទិញចូលកីឡាករដល់ដើមឆ្នាំ ២០២០។
បញ្ជាក់ថា Drinkwater បានចាកចេញពី Leicester មកចូលរួមជាមួយតោខៀវនាឆ្ណាំ ២០១៧ ក្នុងតម្លៃខ្លួន ៣៥ លានផោន ដោយបង្ហាញខ្លួនបាន ២៣ លើក ហើយប្រកួតចុងក្រោយបង្អស់របស់គេ កើតឡើងកាលពីខែសីហា ឆ្នាំទៅពេលលេងប៉ះ Man City នៅ Community Shield។
ខណៈ Bakayoko ក៏ចាកចេញពី Monaco មក Stamford Bridge ក្នុងពេលតែមួយជាមួយ Drinkwater ប៉ុន្តែត្រូវបានក្លឹបដាក់ឲ្យ AC ខ្ចីជើង ហើយរំពឹងនឹងលក់ផ្តាច់ក្នុងពេលខាងមុខនេះហើយ។ ប្រភព៖ AF