ទម្លាយ​ប្រាក់​ពលកម្ម​ដែល Pepe រំពឹង​ទទួលបាន ប្រសិន​ព្រមព្រៀង​ដើរ​ចូល Arsenal

យោង​តាម​សារព័ត៌មាន The Express បាន​ចុះ​ផ្សាយ​ថា​ប្រសិន​ណា Nicolas Pepe ព្រមព្រៀង​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប Lille មក​ចូលរួម​ជាមួយ​កាំភ្លើង​ធំ Arsenal នា​រដូវ​កាល​ក្រោយ ២០១៩/២០ នោះ​រូប​គេ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ប្រមាណ ១០៥ ០០០ ផោន/សប្តាហ៍។

ទំហំ​ប្រាក់​ពលកម្ម​នេះ​រាប់​ចូល​ជា​ប្រាក់​ពលកម្ម​ដ៏​ខ្ពស់​មួយ សម្រាប់​កីឡាករ​មាន​តម្លៃ​ខ្លួន ៧២ លាន​ផោន ត្បិត​អី​មាន​ក្លឹប​កំពូល​ឯ​ទៀត​ដូច​ជា Liverpool និង Manchester Untied កំពុង​តាម​ប្រទាញ​ចង់​បាន​រូប​គេ​ក៏​ដោយ។

Pepe ជឿជាក់​ថា​ខ្លួន​អាច​មាន​សមត្ថភាព​ជួយ​ជ្រោមជ្រែង​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Unai Emery អាច​មាន​ឱកាស​ត្រលប់​ទៅ​ចូលរួម​នៅ​ការ​ប្រកួត Champions League វិញ ក្រោយ​បាន​ខកខាន​ពីរ​រដូវ​កាល​ផ្ទួន​គ្នា។ ប្រភព៖ Goal

  • ទម្លាយ​ប្រាក់​ពលកម្ម​ដែល Pepe រំពឹង​ទទួលបាន ប្រសិន​ព្រមព្រៀង​ដើរ​ចូល Arsenal