Messi & Ronaldo ស្ថិត​ក្នុង​បេក្ខភាព​អ្នក​ស៊ុត​គ្រាប់​បាល់​ល្អ​ដាច់​គេ​ទាំង ១០ របស់ UEFA

UEFA ​បាន​ចេញ​ផ្សាយ​នូវ​បញ្ជី​បេក្ខភាព​អ្នក​ស៊ុត​គ្រាប់​បាល់​ល្អ​ដាច់​គេ​ប្រចាំ​រដូវ​កាល​ចាស់ ២០១៨/១៩ ចំនួន ១០ រូប​ដោយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​បាល់ទាត់​ផ្នែក​បុរស/ស្រ្តី ជាមួយ​ទាំង​ការ​លេង​ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ។

ការ​ចម្រាញ់​នេះ​ឆ្លងកាត់​គ្រាប់​បាល់​ជា​ច្រើន​ក្នុង​ការ​ប្រកួត Champions League, Europa League, European Champinoship (វគ្គ​ជម្រុះ), European Championship វ័យ​ក្រោម ១៧ ឆ្នាំ​និង Champions League ផ្នែក​នារី។

ក្នុង​នោះ​មាន​ដូច​ជា​គ្រាប់​បាល់​របស់ Cristiano Ronaldo, Danilo, David Faupala, Enzo Millot, Ismaila Sarr, Ivan Rakitic, Katerina Svitkova, Lionel Messi, Nani និង Pedro Rodriquez។

​បញ្ជាក់​ថា​សម្រាប់ Ronaldo គឺ UEFA ចុច​យក​គ្រាប់​បាល់​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល ដែល​ក្លឹប​ខ្លួន​តតាំង Man Utd ហើយ​រូប​លោក​ស៊ុត​បាល់ Volley ​បាន​យ៉ាង​ស្អាត។ ខណៈ​មិត្ត​រួម​ក្រុម Danilo គឺ​ជា​បាល់​កើត​ចេញ​ពី​ការ​ប្រកួត​នៅ​វគ្គ​ជម្រុះ Euro តតាំង​ក្រុម​ស៊ែប៊ី។ ប្រភព៖ AF

  • Messi & Ronaldo ស្ថិត​ក្នុង​បេក្ខភាព​អ្នក​ស៊ុត​គ្រាប់​បាល់​ល្អ​ដាច់​គេ​ទាំង ១០ របស់ UEFA