Sir Alex ប្រាប់​ឲ្យ Solskjaer ដក​ចិត្ត​ពី Fernandes ហើយ​ងាក​មក​មើល​ម្នាក់​នេះ​ផង​

ត្បិត​បិសាច​ក្រហម​បាន​ជោគជ័យ​លើ​ការ​នាំ​យក Aaron Wan-Bissaka និង Daniel James ប៉ុន្តែ​ហាក់​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ក្លឹប​ក្នុង​ការ​ត្រៀម​ខ្លួន​ចូលរួម​រដូវ​កាល​ ២០១៩/២០ នោះ​ឡើយ ពោល​គឺ​ក្លឹប​នៅ​តែ​បន្ត​ចរចា​នាំ​យក​កីឡាករ​ឯ​ទៀត​មក​ចូលរួម។

ថ្មីៗ​នេះ​បិសាច​ក្រហម​ល្ហិចល្ហៀង​ថា​កៀក​ជិត​ក្នុង​ចរចា​យក Bruno Fernandes ចេញ​ពី Sporting CP ​ប៉ុន្តែ​តាម​ការ​យល់​ឃើញ​របស់​គ្រូ​តា Sir Alex Ferguson គឺ​ហាក់​ណែនាំ​ឲ្យ Solskjaer គួរ​ដក​ចិត្ត​ពី​កីឡាករ​ព័រទុយហ្គាល់ ហើយ​ហើយ​មក​ចាប់​អារម្មណ៍​លើ John McGinn ជំនួស​វិញ។

ប្រភព​ពី​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា​ដោយ Sir Alex គឺ​ជា​មិត្តភក្តិ​ដ៏​ល្អ​មួយ​រូប​រវាង​ជីតា​របស់ McGinn បែប​នេះ​ទើប​ចង់​បើក​ផ្លូវ​ឲ្យ​រូប​គេ​អាច​មក​ចូលរួម​នៅ Old Trafford ​នា​រដូវ​ក្តៅ។

សព្វថ្ងៃ​បុរស​វ័យ ២៤ ឆ្នាំ​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ Aston Villa ​ដែលបាន​ជួយ​ក្រុម​ឲ្យ​ជាប់​មក​លេង​នៅ Premier League។ ចំណែក​ដ៏​សំខាន់​នេះ​បាន​រុញច្រាន​ឲ្យ Villa ​ហាក់​ទាមទារ​តម្លៃ​ខ្លួន McGinn ​ប្រមាណ ៥០ លាន​ផោន សមល្មម​នឹង Solskjaer ធ្វើ​ការ​ពិចារណា។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT