ប៉ាន់ស្មាន! ហោចណាស់ហ្វេន៣០០០នាក់ចូលមើលក្រោននិងស្វាយរៀងល្ងាចនេះ

នាល្ងាចថ្ងៃទី២៨ ខែកក្កដានេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីទទួលភ្ញៀវព្រះខ័នរាជស្វាយរៀង នៅក្នុងសប្តាហ៍ទី១៧នៃលីគកំពូលកម្ពុជា។

CTS-Sport អាចទស្សទាយបានថា យ៉ាងតិចណាស់មានអ្នកគាំទ្រ៣០០០នាក់នឹងចូលគាំទ្រការប្រកួតនេះដោយផ្ទាល់នៅកីឡដ្ឋាន។ ទឡ្ហីករណ៍ចម្បងរបស់យើងគឺដោយសារមានការឌឺដងគ្នាយ៉ាងច្រើនពីអ្នកគាំទ្រក្រុមទាំងពីរ។ ដូច្នេះសម្ពាធនៃការប្រកួតក៏កើនឡើងថែមទៀត។ កាលពីព្រឹកមិញ អ្នកគាំទ្រស្វាយរៀងបានបង្ហោះរូបភាពក្នុងការលើកគ្នា១ឡានក្រុមមកគាំទ្រ។ ចំណែក The RED វិញ ក៏ទំនងជាមានការចូលរួមច្រើនជាងរាល់ដងផងដែរ។

និយាយពីគ្រូបង្វឹកវិញ លោក ស៊ុំ វណ្ណា បានបង្ហើបបំណងក្នុងការបង្អាក់ដំណើររបស់ស្វាយរៀង ស្របពេលដែលព្រះខ័នរាជប្រកាសបន្តកិច្ចសន្យា២ឆ្នាំឲ្យ Conor មុនការប្រកួតដ៏សំខាន់នេះ។

ខាងក្រោមនេះជាកាលវិភាគសប្តាហ៍នេះ៖

https://www.facebook.com/officialcambodianleague2005/photos/a.1861938687357831/2381251115426583/?type=3&theater

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT