ខ្ញុំជឿជាក់លើ Zidane

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ថា ​រដូវ​កាល​ថ្មី​ខាង​មុខ​នឹង​ក្លាយ​ជា​រដូវ​កាល​ជោគជ័យ​សម្រាប់​ក្រុម​មិន​ខាន។ក្រុម Real Madrid ​ទើប​បរាជ័យ​ទក់​សាច់​ក្រោម​ថ្វី​ជើង​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ៧-៣ ​នា​ការ​ប្រកួត​មិត្តភាព​កន្លង​ទៅ​នៅ​ទឹក​ដី​អាមេរិក។ បើ​ទោះ​ជា​ចាញ់​ច្រើន​យ៉ាង​នេះ​ក្ដី ​និង​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​មក ​ក៏​លោក Zidane ​ជឿ​ជាក់​ថា​សម្រាប់​រដូវ​កាល​នេះ ​ក្រុម​ដែល​ចំណាយ​ប្រាក់​ទិញ​កីឡាករ​អស់​ជាង​៣០០​លាន​ផោន​នេះ ​នឹង​ជោគជ័យ​មិន​ខាន។

“យើង​នឹង​លេង​បាន​ល្អ​នៅ​រដូវ​កាល​ថ្មី។ ខ្ញុំ​ច្បាស់​ចំពោះ​រឿង​នេះ។ យើង​មិន​អាច​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​ទល់​ក្រុម AT Madrid ​ប៉ុន្តែ​ជាមួយ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​មាន ​ខ្ញុំ​អាច​និយាយ​ថា​ខ្ញុំ​មាន​ក្រុម​មួយ​ដែល​គ្រប់គ្រាន់​ហើយ”។ សម្ដី​អ្នក​ចាត់ការ​បារាំង​ខាង​លើ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT