Matic៖ ​ក្រុម Man Utd ​បច្ចុប្បន្ន​នេះ ​មិន​អាច​ឈ្នះ​ពាន​រង្វាន់​បាន​ទេ

Nemanja Matic ​ថា​សមាជិក​ក្រុម Manchester United ​នា​ពេល​បច្ចុប្បន្ន​នេះ ​មិន​អាច​ឈ្នះ​ពាន​រង្វាន់​បាន​ឡើយ ព្រោះ​ពួកគេ​ខ្វះ​បទ​ពិសោធ​។Matic ​វ័យ​៣០​ឆ្នាំ ​ជា​បេក្ខភាព​មួយ​រូប​ធ្វើ​ជា​ប្រធាន​ក្រុម Man Utd ​រដូវ​កាល​ថ្មី​ខាង​មុខ ​ក្រោយពី​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ទាំង​អស់​នា Pre Season ​នេះ។ ស្រប​ពេល​ការ​ប្រកួត​ទាំង​៤​លើក​កន្លង​មក ​ក្រុម​បិសាច​ក្រហម​នេះ​ក៏​ធ្វើ​បាន​ល្អ​ថែម​ទៀត ​ដោយ​ឈ្នះ​គ្រប់​ការ​ប្រកួត​តែ​ម្ដង។

ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​អតីត​កីឡាករ Chelsea ​ខាង​លើ​បាន​និយាយ​ថា​៖ “គុណភាព​និង​បទ​ពិសោធ​នឹង​នាំ​អ្នក​ទៅ​រក​ពាន​រង្វាន់។ ក្នុង​ក្រុម​នេះ ​យើង​មាន​គុណភាព ​និង​គ្មាន​បទ​ពិសោធ​ទេ។ យើង​មាន​កីឡាករ​ល្អ ​៥​ទៅ​៦​នាក់ ប៉ុន្តែ​ពួកគេ​នៅ​ក្មេង ដូច Rashford ​និង Martial ​ជា​ដើម។ ពួកគេ​បាន​បង្ហាញ​ពី​គុណភាព​របស់​ពួកគេ​នៅ​លើ​ទីលាន ប៉ុន្តែ​ពួកគេ​នៅ​ក្មេង​ណាស់​ក្នុង​ការ​នាំ​ក្រុម​ទៅ​រក​ភាព​ជោគជ័យ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT