កីឡាករ​ម្នាក់​ហោះ​ទៅ​អង់គ្លេស ​ត្រៀម​ផ្ទេរ​ចូល Man Utd ​ហើយ​

Bruno Fernandes ​កំពុង​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស ​ដើម្បី​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Manchester United ​ហើយ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។កីឡាករ​របស់​ក្រុម Sporting Lisbon ​ម្នាក់​នេះ ត្រូវ​បាន​ក្រុម​បិសាច​ក្រហម​ទាក់ទង​ទិញ​យក​ជា​យូរ​មក​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៦២​លាន​ផោន។ ​ក្រោយ​ពី​ការ​ចរចា​ត្រូវ​គ្នា​មក ​ពេល​នេះ​កីឡាករ​កំពុង​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស ​ដើម្បី​ពិនិត្យ​សុខភាព​ជា​ផ្លូវការ​តែ​ម្ដង។ ​ខ្សែ​បម្រើ​រូប​នេះ ​ទើប​តែ​ល្បី​ឈ្មោះ​កាល​ពី​រដូវ​កាល​មុន ដោយ​រក​បាន​៣២​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១៨​គ្រាប់។ អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ គឺ​ការ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ពេល​ក្រុម Sporting ​លេង​មិត្តភាព​ស្មើ​ក្រុម Liverpool ​២-២។

មិន​ត្រឹម​តែ​ទិញ​ម្នាក់​ខាង​លើ​នេះ​ទេ ​ក្រុម Man Utd ​ក៏​កំពុង​ចរចា​យក​កីឡាករ Sergej Milinkovic-Savic ​ពី​ក្រុម Lazio ​មក​ផង​ដែរ។ ​នេះ​ជា​ការ​នាំ​ចូល​កីឡាករ​ថ្មី​របស់​លោក Ole ​ដើម្បី​ប្រជែង​ពាន​រង្វាន់ English Premier League ​វិញ​នៅ​រដូវ​កាល​ក្រោយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT