Eto’o៖ សមត្ថភាព Hazard ​ប្រហែល Messi ​ហើយ​បច្ចុប្បន្ន​នេះ​

Samuel Eto’o ​បាន​និយាយ​ថា​សមត្ថភាព​របស់ Eden Hazard ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ស្ទើរ​តែ​ដល់​កម្រិត​របស់ Lionel Messi ​ទៅ​ហើយ​។

Eto’o ​ដែល​បង​ប្អូន​ស្គាល់​ច្បាស់​អំឡុង​ពេល​លេង​នៅ​ក្លឹប Barcelona ​នោះ​បាន​និយាយ​ថា Hazard ​នឹង​មាន​ឱកាស​ឈ្នះ Ballon d’Or ​បាន។ កីឡាករ​បែលហ្សិក​រូប​នេះ​លេង​ល្អ ​ហើយ​សមត្ថភាព​របស់​គេ​នា​ពេល​បច្ចុប្បន្ន​គឺ​ស្ទើ​តែ​ដល់​កម្រិត​របស់ Lionel Messi ​ទៅ​ហើយ។ ដូច្នេះ​ឱកាស​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​លើ​លោក​គឺ​មាន​ជា​និច្ច​សម្រាប់​គេ។

Hazard ​ផ្លាស់​មក​លេង​នៅ​ក្លឹប Real Madrid ​ក្នុង​តម្លៃ​ខ្លួន​១០៨​លាន​ផោន។ យ៉ាងណាមិញ រូបគេ​នៅ​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​អ្វី​គួរ​ឱ្យ​គត់​សម្គាល់​នៅ​ឡើយ​ទេ ​អំឡុង​ពេល​ប្រកួតមិត្តភាព​កន្លង​ទៅ​នេះ។ អ្វី​ដែល​កាន់​តែ​ធ្លាក់​ថែម​ទៀត​នោះ គឺ​ក្រុម Real Madrid ​ទើប​ចាញ់​ក្រុម AT Madrid ​ក្នុង​លទ្ធផល ៧-៣ ​ថែម​ទៀត​ផង៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT