សាហាវ! AT Madrid ​យក​ឈ្នះ​ក្រុម​ Real Madrid ​បាន​ក្នុង​លទ្ធផល ​៧-៣​

ក្រុម Atletico Madrid ​បាន​ផ្ដល់​មេរៀន​ចុក​ឈាម​ដល់​ក្រុម Real Madrid ​ក្នុង​ការ​ប្រកួត​មិត្តភាព ICC ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ​៧-៣។

ក្នុង​វគ្គ​ទី​១ ​ក្រុម AT Madrid ​បាន​នាំ​មុខ​ក្រុម Real Madrid ​បាន ៥-០ ​ទៅ​ហើយ។ ដោយ​ក្រុម Real Madrid ​ហាក់​មិន​មាន​អ្វី​អាច​ធ្វើ​ឱ្យ​ក្រុម AT Madrid ​ពិបាក​នោះ​ទេ។ យ៉ាងណាមិញ ចូល​ដល់​តង់​ទី​២ ​វិញ ​ក្រុម​របស់​លោក Zidane ​ក៏​ស្វែង​រក​គ្រាប់​បាល់​បាន​៣​គ្រាប់​វិញ ​ហើយ​ក្រុម​លោក Simeone ​ក៏​ថែម​២​គ្រាប់​ទៀត ​ដើម្បី​បញ្ចប់​ការ​ប្រកួត ​៧-៣។

នេះ​ជា​បរាជ័យ​ធំ​មួយ​សម្រាប់​ក្រុម Real Madrid ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សហរដ្ឋ​អាមេរិក៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT