ស្វាយរៀង បន្តកិច្ចសន្យា២ឆ្នាំលើកទឹកចិត្ត Conor មុនប៉ះភ្នំពេញក្រោន

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសចុះកិច្ចសន្យាដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការបន្តឲ្យគ្រូបង្គោល Conor Nestor ឈរជើងនៅលីគកំពូលកម្ពុជា២រដូវកាលទៀត។ ការបន្តនេះហាក់ដូចជាការលើកទឹកចិត្តខ្លាំងមួយសម្រាប់គ្រូ និងសមាជិកក្រុម ដើម្បីត្រៀមប្រជែងជាមួយម្ចាស់ផ្ទះភ្នំពេញក្រោន នាចុងសប្តាហ៍នេះ។

ក្នុងបណ្តាញសង្គម លោក Conor បានសរសេរអរគុណក្លិបដែលជឿជាក់លើការងាររបស់ខ្លួន។ លោកថា កិច្ចសន្យានេះនឹងជួយឲ្យលោក និងក្លិបដើរទៅរកភាពជោគជ័យបន្ថែមទៀតជាមួយគ្នា។

បន្ថែមលើនេះ គ្រូមានសញ្ញាប័ត្រ UEFA A License រូបនេះបានថ្លែងអំណរគុណអ្នកគាំទ្រ ដែលតែងតែជួយលើកទឹកចិត្តស្វាយរៀង រហូតក្លាយជាផ្នែកមួយមិនអាចខ្វះបាន។

សូមរំលឹកថា គ្រូសំបូរបទពិសោធន៍រូបនេះបានចូលដឹកនាំព្រះខ័នរាជស្វាយរៀង ជំនួសលោក សំ វាន់ដេត កាលពីជើងទី២រដូវកាលមុន។ រហូតមកដល់រដូវកាលនេះ លោករុះរើក្រុមជាច្រើន ដោយបញ្ចេញកីឡាករមួយចំនួន និងនាំសមាជិកថ្មីខ្លះៗចូលក្រុម។ សមឹទ្ធិផលដ៏ធំរបស់លោក និងស្វាយរៀង គឺរក្សាភាពមិនដែលចាញ់១៦សប្តាហ៍មកហើយក្នុងលីគ។ ចំណែក ពានសម្តេចឈានដល់វគ្គ៨ក្រុមចុងក្រោយ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT