Joao Felix តារាឆ្នើមមានតម្លៃខ្លួន ១២៦ លានអឺរ៉ូ កន្លងទៅទើបតែបានចូលរួមការប្រកួតជាលើកដំបូងបានប៉ុន្មាននាទី មុនជួបបញ្ហារបួសបន្តិចបន្តួចនៅលើទីលានប្រកួត។ បែបណាមិញនារដូវកាល ២០១៩/២០ អ្នកគាំទ្រជាច្រើនរំពឹងទុកលើគុណភាពលេងរបស់កីឡាករវ័យក្មេងរូបនេះ ថានឹងអាចជំនួសការចាកចេញរបស់ Griezmann បាន។
ក្រឡេកទៅមើលជ្រុងម្ខាងនៃការបញ្ជាក់ពីជម្រើស ១១ រូបល្អបំផុត ក្នុងការយល់ឃើញរបស់ Felix បានបង្ហាញដូចខាងក្រោម៖
- អ្នកចាំទី: David de Gea
- ខ្សែការពារ: Dani Alves, Van Dijk, Marcelo
- ខ្សែបម្រើ: Xavi, Iniesta
- ខ្សែប្រយុទ្ធ: Neymar, Kaka, Ronaldinho, Messi, Ronaldo
ប្រភព៖ BRFootball


