Rakitic ​កាន់​តែ​កៀក​ក្នុង​ការ​ចាកចេញ​ពី​ក្រុម Barcelona ​

Ivan Rakitic ​កាន់​តែ​កៀក​ក្នុង​ការ​ចាកចេញ​ពី​ក្រុម Barcelona ​ហើយ ​ក្រោយ​ពី​ការ​បន្ដ​កុងត្រា​មិន​ទាន់​អាច​កើត​មាន​ឡើង​បាន។

មាន​ក្លឹប​២​កំពុង​ចង់​បាន​កីឡាករ​បារាំង​ជាង​គេ ​ក្នុង​នោះ​គឺ PSG ​និង Man Utd ។ ស្រប​ពេល​ក្រុម Barcelona ​វិញ ​ក៏​ទើប​ទិញ​បាន De Jong ​ថែម​ទៀត ដូច្នេះ​ការ​ចាកចេញ​ពី​របស់ Rakitic ​គឺ​កាន់​តែ​កៀក​មែនទែន​ហើយ។ ​កុងត្រា​របស់​កីឡាករ​ក្រូអាត​នៅ​សល់​ដល់​ឆ្នាំ​២០២១ ​ដូច្នេះ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ល្អ​បំផុត​សម្រាប់ Barcelona ​លក់​រូបគេ​ចេញ ​បាន​តម្លៃ​ខ្លួន​ខ្ពស់ បើ​សិន​ជា​ទុក​១​រដូវ​កាល​ទៀត នោះ​តម្លៃ​ខ្លួន​នឹង​កាន់​តែ​ធ្លាក់​ចុះ​ជា​មិន​ខាន។

ផ្ទុយ​ទៅ​វិញ សាមី​ខ្លួន Rakitic ​បាន​និយាយ​ថា​ចង់​បន្ដ​លេង​នៅ Barca ​ទៀត ​ជាមួយ​កុងត្រា​ដែល​នៅ​សល់​នេះ។ ត្បិត​តែ​ខ្លួន​ចង់​បន្ដ​មែន ប៉ុន្តែ​គ្រប់​យ៉ាង​មិន​អាច​ធានា​បាន​ឡើយ​ក្នុង​វិស័យ​បាល់ទាត់ ​មាន​តែ​រង់ចាំ​មើល​អនាគត​ទាំង​អស់​គ្នា៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT