Zidane៖ បញ្ហា​កីឡាករ​របួស​នៅ Real Madrid ​កំពុង​ធ្វើ​ឱ្យ​ខ្ញុំ​បារម្ភ​

លោក Zidane ​កំពុង​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​បញ្ហា​កីឡាករ​របួស​នៅ​ក្នុង​ក្រុម Real Madrid ​ក្រោយ​ពី​លេង​មិត្តភាព​ត្រឹម​២​ប្រកួត​កន្លង​មក​នេះ។

ក្រុម Real Madrid ​ទើប​តែ​ទទួល​បាន​ដំណឹង​ខ្សែ​ការពារ​ចំណូល​ថ្មី Ferland Mendy ​រង​របួស ត្រូវ​សម្រាក​យ៉ាង​តិច​១​ខែ​ទៀត​ហើយ ស្រប​ពេល Asensio ​ឯ​ណោះ​ត្រូវ​សម្រាក​ពេញ​១​រដូវ​កាល​តែ​ម្ដង។ ដោយ​ឡែក​កីឡាករ​វ័យ​ក្មេង Brahim Diaz ​ក៏​របួស​ថែម​ទៀត ​ដែល​ធ្វើ​ឱ្យ​ក្រុម Real Madrid ​មិន​ទាន់​ចាប់​ផ្ដើម​រដូវ​កាល​ផង ​មាន​កីឡាករ​ក្នុង​ក្រុម​របួស​៣​នាក់​ទៅ​ហើយ។

កត្តា​នេះ​ធ្វើ​ឱ្យ​លោក Zidane ​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង ​ចំពោះ​ការ​រៀប​ក្រុម​លេង។ ត្បិត​អី​លោក​បាន​រៀប​ចំ​រួច​ទៅ​ហើយ​សម្រាប់​រដូវ​កាល​ថ្មី ប៉ុន្តែ​កត្តា​កីឡាករ​របួស​អាច​នឹង​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ក្បួន​លេង​នេះ។ មួយ​វិញ​ទៀត ​វា​ក៏​ធ្វើ​ឱ្យ​មាន​ការ​បង្អាក់​ដំណើរ​លក់​កីឡាករ​មួយ​ចំនួន​ក្នុង​ក្រុម​ផង​ដែរ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT