Klopp ថា​ជួប United លើក​ក្រោយ​អាច​នឹង​លំបាក ប្រសិន​ពួក​គេ​យក​បាន​តារា​ឆ្នើម​រូប​នេះ

ក្រោយ​បិទ​ការ​ប្រកួត​ទល់ Sporting CP ដែល​បញ្ចប់​នៅ​លទ្ធផល ២-២ ​លោក Jurgen Klopp អ្នកចាត់ការ​របស់​ Liverpool បាន​ពោល​ពាក្យ​សរសើរ​ដល់​កីឡាករ Bruno Fernandes ​ដែល​ថា​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ នឹង​នាំ​ជោគជ័យ​ច្រើន​ដល់ United ​ប្រសិន​ការ​ចរចា​អាច​ធ្វើ​ទៅ​បាន។

United កំពុង​រង​ចចាមអារ៉ាម​ថា​ចង់​នាំ​យក ‘Ronaldo ទី​បី’ [Fernandes] មក​ចូលរួម​នៅ Old Trafford នា​រដូវ​កាល​ក្រោយ ​សម្រប​នឹង​ដំណឹង​នៃ​ការ​ត្រៀម​វ៉ៃ​ចេញ Romelu Lukaku ឲ្យ​ទៅ​ក្លឹប Inter Milan នៅ​លីគ Serie A។

ទាក់ទិន​រឿងរ៉ាវ​នេះ​លោក Klopp និយាយ​ថា៖ “ប្រសិន Fernandes ចុះ​ហត្ថលេខា​ជាមួយ United នោះ​យើង​នឹង​ត្រូវ​តតាំង​គេ​ម្តង​ទៀត ដោយ​តាម​ពិត​ទៅ​គេ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​មួយ​រូប ពោល​គឺ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​រឹងមាំ​កាន់​តែ​ខ្លាំង​ឡើង”។

បញ្ជាក់​ថា​លោក Frederico Varandas ប្រធាន​ក្លឹប​ Sporting ក៏​បាន​បោះ​ពាក្យ​មុន​នេះ ថា​សម្រាប់ Fernandes គឺ​លោក​នឹង​មិន​លក់​ចេញ​នោះ​ទេ ប្រសិន​មិន​អាច​ទទួល​បាន​តម្លៃ​ខ្លួន​លើស​ពី ៦២ លាន​អឺរ៉ូ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT