[ផ្លូវការ] ស្ករ​គ្រាប់ Everton របូត​កីឡាករ​មួយ​រូប​ឲ្យ​ទៅ​ក្លឹប​អាល្លឺម៉ង់​ហើយ

យុវជន​ក្រោម​វ័យ ២១ ឆ្នាំ​គឺ​កីឡាករ Ademola Lookman របស់​ក្លឹប Everton ​បាន​ព្រមព្រៀង​ផ្លាស់​ទៅ​ចូលរួម​ជាមួយ RB Leipzig ​ជា​ផ្លូវការ​ហើយ។ កីឡាករ​អង់គ្លេស​រូប​នេះ​បាន​ផ្លាស់​ចេញ​ពី Charlton ​មក​ចូលរួម​នៅ Everton នា​ឆ្នាំ ២០១៧ តែ​ទី​បំផុត​ក៏​ងាក​ទៅ​ចាប់ផ្តើម​អាជីព​ថ្មី​នៅ​ទឹកដី​អាល្លឺម៉ង់។

កន្លង​ទៅ​បាន​ចូលរួម​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ Leipzig បាន​មួយ​រយៈ​កាល​ ដោយ​មើល​ឃើញ​ពី​ភាព​ជោគជ័យ​ក្លឹប​នៅ​លីគ Bundesliga ក៏​ចំណាយ​ថវិកា​ប្រមាណ ២២,៥ លាន​ផោន​ទិញ Lookman ផ្តាច់​យក​តែ​ម្តង។

បញ្ជាក់​ក្រោយ​ពី​កិច្ចព្រមព្រៀង រូប​គេ​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​វិល​ត្រលប់​មក​ទី​នេះ ដោយ​ខ្ញុំ​ចង់​បន្ត​បន្ទាប់​ពី​ធ្លាប់​ចាកចេញ​មក​ចូលរួម​នៅ RB Leipzig នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៨ ហើយ​ខ្ញុំ​ចង់​អរគុណ​ដល់​អ្នក​គាំទ្រ​និង​ក្លឹប​ដែល​ធ្វើ​ឲ្យ​ការ​ផ្លាស់ប្តូរ​នេះ​អាច​សម្រេច​ទៅ​បាន”។ ប្រភព៖ TalkSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT