គ្រូភ្នំពេញក្រោន ប៉ងបង្អាក់ដំណើរមិនដែលចាញ់របស់ស្វាយរៀងនៅលីគកំពូលកម្ពុជា

លោក ស៊ុំ វណ្ណា គ្រូបង្គោលក្លិបភ្នំុពេញក្រោនទម្លាយថា កំពុងរៀបចំក្រុមយ៉ាងខ្លាំងដើម្បីឲ្យព្រះខ័នរាជស្វាយរៀងខកចិត្តក្នុងទឹកដី Smart RSN នាចុងសប្តាហ៍នេះ ប្រចាំការប្រកួតសប្តាហ៍ទី១៧ នៃលីគកំពូលកម្ពុជា។

លោកបានរៀបរាប់ថា ព្រះខ័នរាជស្វាយរៀង ជាក្រុមខ្លាំងខ្លាមួយក្នុងលីគដែលក្រុមទាំងអស់កាលពីជើងទី១ ពុំអាចយក៣ពិន្ទុពីពួកគេឡើយ។ យ៉ាងណាក្តី លោកជឿជាក់ថាកីឡាករខ្លួននឹងធ្វើបានល្អក្នុងដី ស្របពេលដែលកង្វល់ធំបំផុតសម្រាប់លោកមានតែការគ្រប់គ្រងអារម្មណ៍របស់កីឡាករប៉ុណ្ណោះ។

លោកបន្តថា កីឡាករមួយចំនួន មានបទពិសោធន៍ខ្លះៗមែន ប៉ុន្តែពួកគេនៅក្មេងវ័យពេកដែលធ្វើឲ្យកត្តាចិត្តសាស្ត្រនៅពេលប្រកួតជាមួយក្រុមធំៗ មានការប៉ះទង្គិចខ្លាំងពិបាក។

ទោះជាបែបនេះក្តី អតីតគ្រូជួយស៊ីម៉ាក់ដណ្តើមបានចំណាត់ថ្នាក់លេខ៤ពានសម្តេច ថា RSN ជាទឹកដីដែលខ្លួនតែងតែធ្វើបានល្អជាងក្រុមភ្ញៀវ។

https://www.facebook.com/PhnomPenhCrownFC/photos/a.440147476012782/2712694368758070/?type=3&theater

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT