រក​បាន​១​គ្រាប់​យប់មិញ ប៉ុន្តែ Salah ​អាច​ហាល​អាវ​ត្រឹម​វគ្គ​ចែក​ពូល​នេះ​ហើយ

អេហ្ស៊ីប ​អាច​នឹង​ហាល​អាវ​ត្រឹម​វគ្គ​ក្នុង​ពូល​នេះ​ហើយ ​បន្ទាប់​ពី​បរាជ័យ​ជា​លើក​ទី​២ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី ​ក្នុង​លទ្ធផល ៣-១។

រុស្ស៊ី ដែល​ជា​ក្រុម​មួយ​គេ​មើល​រំលង ​ហើយ​គិត​ថា​អាច​នឹង​ធ្លាក់​ត្រឹម​វគ្គ​ក្នុង​ពូល​នេះ បែរ​ជា​លេង​ល្អ​ទៅ​វិញ ​ធ្វើ​ឱ្យ​មតិ​រិះគន់​បះ​ជើង​ច្រូង​តែ​ម្ដង។ ប្រកួត​ដំបូង​របស់​ពួកគេ ​ស៊ី​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត​ដល់​ទៅ ៥-០ ឯ​ណោះ ​ស្រប​ពេល​ប្រកួត​ទី​២​យប់មិញ​នេះ​ធ្វើ​បាន​ល្អ​ថែម​ទៀត ​យក​ឈ្នះ​លើ​ក្រុម​អេហ្ស៊ីប​បាន​ក្នុង​លទ្ធផល ៣-១។ ​លទ្ធផល​នេះ ​អាច​ល្មម​សម្រាប់​ម្ចាស់​ផ្ទះ​រក្សា​កៅ​អី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន ប៉ុន្តែ​ត្រូវ​រង់ចាំ​មើល​ អារ៉ាប៊ីសាអ៊ូឌីត ​ប៉ះ​ជាមួយ​អ៊ុយរ៉ុយហ្គាយ​សិន ​បើ​ អារ៉ាប៊ីសាអ៊ូឌីត​ចាញ់​នោះ ​រុស្ស៊ី​ឡើង​ទៅ​ដោយ​ស្វាយ​ប្រវត្តិ​ហើយ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT