Marco Asensio ​នឹង​អវត្តមាន​១​រដូវ​កាល​ពេញ ​ដោយសារ​របួស​ជង្គង់​នេះ​

ខ្សែ​ប្រយុទ្ធ​ស្លាប Marco Asensio  ​នឹង​អវត្តមាន​១​រដូវ​កាល​ពេញ​តែ​ម្ដង ​ក្រោយ​ពី​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ ​ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​ក្រុម​កាំភ្លើង​ធំ Arsenal ​។

Asensio ​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា ​មិន​ត្រឹម​តែ​ដាច់​សរសៃ​ពួរ​ក្បាល​ជង្គង់​ (ACL) ​ទេ​ បន្ទះ​ឆ្អឹង​ខ្ចី​ដែល​នៅ​ចន្លោះ​ឆ្អឹង​ភ្លៅ ​និង​ឆ្អឹង​កំភួន​ជើង​ (External Menicus) ​របស់​គេ​ក៏​បាក់​ដែរ។ របួស​នេះ​ត្រូវ​ការ​វះ​កាត់​ជា​បន្ទាន់ ​ហើយ​រយៈ​ពេល​នៃ​ការ​ព្យាបាល​វិញ​គឺ​អាច​នឹង​១​រដូវ​កាល​នេះ​ពេញ​តែ​ម្ដង ដែល​រូបគេ​នឹង​អវត្តមាន​ពី​ទីលាន​ប្រកួត។

អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​លើស​ពី​នេះ​ទៅ​ទៀត​នោះ ​របួស​ ACL ​នេះ​គឺ​បន្ទាប់​ពី​ជា​សះស្បើយ​ហើយ​នោះ ​អ្នក​របួស​អាច​នឹង​លាប់ ​និង​ប្រឈម​ហានិភ័យ​នឹង​របួស​នេះ​ទ្វេ​ដង។ កីឡាករ​មិន​តិច​ទេ​ ដែល​ខូច​អនាគត​ដោយ​សារ​របួស​ដាច់​សរសៃ​ពួរ​ក្បាល​ជង្គង់​នេះ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT