Klopp ៖ ​យើង​មិន​អាច​នាំ​យក Coutinho ​មក​វិញ​បាន​ទេ​

លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​ច្រាន​ចោល​រឿង​ដែល​ថា​ក្លឹប​ចង់​បាន Coutinho ​ត្រលប់​មក​វិញ​ក្នុង​តម្លៃ​ខ្លួន​១៤៥​លាន​ផោន។

បទ​សម្ភាសន៍​ជាមួយ ESPN ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​លើក​ឡើង​ថា​ការ​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ក្រុម Liverpool ​រដូវ​កាល​នេះ ​អាច​នឹង​មិន​កើត​មាន​ឡើង​ទៀត​ទេ។ ក្លឹប​បាន​ចាយ​អស់​ជា​ច្រើន​ប៉ុន្មាន​រដូវ​កាល​មក​នេះ ដូច្នេះ​សម្រាប់​រដូវ​កាល​នេះ ​នឹង​មិន​អាច​កើត​មាន​ទៀត​ទេ។

សម្រាប់​រឿង​ទិញ​យក​ Coutinho ​ត្រលប់​មក​វិញ​នោះ ក៏​មិន​អាច​ដែរ ព្រោះ​រូបគេ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ណាស់ ដែល​ក្លឹប​មិន​អាច​ចំណាយ​ដល់​ឡើយ។ ​លោក​ក៏​គិត​ទៀត​ថា​កីឡាករ​ប្រេស៊ីល​នេះ​មាន​ទេពកោសល្យ​ល្អ ​ហើយ​អាច​នឹង​មាន​អនាគត​ល្អ​ទៀត​នៅ​ក្រុម Barcelona ​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT