AT Madrid ​ទាមទារ La Liga ​ដកឈ្មោះ Griezmann ​មិន​ឱ្យ​លេង​រដូវ​កាល​ថ្មី​

ក្រុម​ Atletico Madrid ​កំពុង​ទាមទារ​ឱ្យ​ខាង​ La Liga ​ដក​ឈ្មោះ Griezmann ​ចេញ​ពី​ការ​ប្រកួត​រដូវ​កាល​ថ្មី ​ដោយសារ​តែ​កីឡាករ​រូប​នេះ​ផ្លាស់​ទៅ Barcelona ​ទាំង​ខុស​លក្ខខណ្ឌ។

ក្រុម AT Madrid ​បាន​ប្ដឹង​ទៅ​លោក Javier Tebas ​ប្រធាន La Liga ​ជុំ​វិញ​ករណី​ដែល​ក្រុម Barcelona ​ទាក់ទង​ទិញ​យក Griezmann ​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​មក​ដល់។ ការ​ទាក់ទង​មុន​នេះ  បាន​ធ្វើ​ឱ្យ​តម្លៃ​ខ្លួន​របស់​គេ​ធ្លាក់​ចុះ​ជា​ខ្លាំង ទៅ​តាម​ផែនការ​ដែល​ក្រុម​អ្នក​មាន​បុណ្យ​រៀប​ទុក ដើម្បី​នាំ​យក​កីឡាករ​បារាំង​ទៅ​លេង​នៅ Camp Nou ​ក្នុង​តម្លៃ​ថោក​ជាង​តម្លៃ​ធម្មតា។

ជាក់​ស្ដែង​តម្លៃ​ផ្ដាច់​កុងត្រា​របស់ Griezmann គឺ​១៨០​លាន​ផោន ​ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​ទាក់ទង​គ្នា​មុន​ទីផ្សារ​ដោះដូរ​កីឡាករ ទើប​រូបគេ​នៅ​សល់​តម្លៃ​ខ្លួន​តែ​១០៨​លាន​ផោន​ប៉ុណ្ណោះ។ រឿង​នេះ​ហើយ ទើប AT Madrid ​មិន​សុខ​ចិត្ត ​ហើយ​ប្ដឹង​ទៅ​ខាង La Liga ​ឱ្យ​ដក​ឈ្មោះ​កីឡាករ​បារាំង​មិន​ឱ្យ​លេង​នា​រដូវ​កាល​នេះ។ ប្រសិន​បើ​ចង់​បញ្ចប់​រឿង​ក្រុម Barcelona ​ត្រូវ​ផ្ដល់​៧២​លាន​ផោន​ទៀត​មក​ក្រុម AT Madrid ​ជា​ការ​ស្រេច៕ប្រភព៖ Dailymail

  • AT Madrid ​ទាមទារ La Liga ​ដកឈ្មោះ Griezmann ​មិន​ឱ្យ​លេង​រដូវ​កាល​ថ្មី​