Spurs ​ចរចា​យក Dybala ​ពី​ក្រុម Juventus ​

ក្រុម Spurs ​កំពុង​ជជែក​ជាមួយ​ក្រុម Juventus ​ដើម្បី​ទិញ​យក​កីឡាករ Dybala ​មក​រួម​ក្រុម​ក្នុង​តម្លៃ​ខ្លួន​៨០​លាន​ផោន​។

ក្លឹប​មាន់​ខ្នាយ​មាស ​បាន​បញ្ជាក់​ថា​ពួកគេ​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ខាង​លើ​នេះ ​ហើយ​ចង់​សួរ​នាំ​តម្លៃ​ឱ្យ​បាន​ម៉ត់​ចត់​ដើម្បី​នាំ​យក​រូបគេ​មក​រួម​ក្រុម​នា​រដូវ​ក្ដៅ​នេះ។ ​ពួកគេ​នឹង​បំបែក​កំណត់ត្រា​ទិញ​ចូល​តម្លៃ​ខ្លួន​របស់​ក្លឹប ប្រសិន​បើ​ជា​យក Dybala ​មក​មែន ព្រោះ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ដល់​ទៅ​៨០​លាន​ផោន​ឯ​ណោះ។

Dybala ​មិន​សូវ​បាន​លេង​ឡើយ ​នៅ​ពេល Ronaldo ​បាន​មក​ដល់។ ខណៈ​ដែល​រូបគេ​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​លក់​ចេញ​ផង​ដែរ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្រុម Spurs ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​រូបគេ ​ឱ្យ​បាន​មុន​ក្រុម Man Utd ​ដែល​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​បន្ថែម​ដូច​គ្នា៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT