(VDO) លេខ ៧ + លេខ ៧៧ នាំ​សំណាង​ឲ្យ Juve យក​ឈ្នះ Inter នៅ ICC

ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​រវាង​ក្រុម​សេះ​បង្កង់ Juventus និង​ Inter Milan ​បាន​បញ្ចប់​ទៅ​កាល​ពី​យប់មិញ ដោយ​ត្រឹម ៩០ នាទី​ទទួល​បាន​លទ្ធផល​ស្មើ ១-១ ប៉ុន្តែ​ថែម​ម៉ោង​ដល់​បាល់​ប៉េណាល់ទី​សេះ​បង្កង់​បាន​យក​ឈ្នះ​នៅ​លទ្ធផល ៤-៣។

អរគុណ​ដល់​គ្រាប់​បាល់​របស់ Cristiano Ronaldo ដែល​ស៊ុត Free-Kick យ៉ាង​ស្អាត​នៅ​នាទី ៦៨ ត្បិត​អី De Ligt ភ្លាត់​ស្នៀត​បង្កើត​កំហុស​គ្រាប់​បាល់ Own-Goal ក៏​ពិត​មែន។ ស្ថិតិ​នៃ​ការ​តតាំង​លើ​ទីលាន Juve ​មាន​ភាគរយ​គ្រប់គ្រង​បាល់​ត្រឹម ៤៧ ភាគរយ ខណៈ Inter មាន​ដល់ ៥៣ ភាគរយ ​ប៉ុន្តែ​បង្ក​កំហុស​ច្រើន​ជាង​ដល់​ទៅ ១៩ លើក។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=c91vbL7ZB8U

បញ្ជាក់​ថា​ប្រកួត​បន្ទាប់​ Juventus ​នឹង​ត្រូវ​តតាំង​ក្លឹប Atletico Madrid ខណៈ Inter Milan ​ត្រូវ​ប៉ះ PSG មុន​បិទ​ការ​ប្រកួត​មិត្តភាព​ទល់ Tottenham នៅ​ថ្ងៃ​ទី ៤ សីហា។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT