គ្រូ​ធំ Bayern និយាយ​ឥត​លាក់ ថា​កីឡាករ PL ​មួយ​រូប​ជា​គោលដៅ​ដែល​ក្លឹប​ចង់​បាន​បំផុត

អ្នកចាត់ការ​ក្លឹប Bayern Munich លោក Niko Kovac បាន​និយាយ​ប្រាប់​សារព័ត៌មាន​ដោយ​ឥត​លាក់បាំង​ថា​តារា​ឆ្នើម Leroy Sane គឺ​ជា​គោលដៅ​ចម្បង​ដែល​ក្លឹប​របស់​ខ្លួន​កំពុង​តាម​ប្រមាញ់ ដែល​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​មក​​ចូលរួម​នៅ Allianz Arena នា​រដូវ​កាល​ក្រោយ។

ក្នុង​ការ​បង្ហាញ​ខ្លួន ៣១ ប្រកួត​នា​រដូវ​កាល​ចាស់ ​កីឡាករ​វ័យ ២៣ ឆ្នាំ​រក​បាន ១០ គ្រាប់​និង Assist ១០ លើក ប៉ុន្តែ​នៅ​ជម្រើស ១១ នាក់​ដំបូង​ហាក់​ពិបាក​ក្នុង​ការ​ប្រជែង​ជាមួយ Raheem Sterling និង Bernardo Silva។

ថ្លែង​ប្រាប់ Sport Bild លោក Kovac និយាយ​ត្រង់ៗ​ថា៖ “អ្នក​ឃើញ​ស្រាប់​ហើយ​ការ​ផ្ទេរ​ចេញ​នេះ​មិន​ជា​រឿង​ងាយ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ក្លឹប​របស់​យើង​បាន​ខិតខំ​ខ្លាំង​ដើម្បី​ឲ្យ​វា​កើត​ឡើង​ទៅ​បាន ​ពោល​គឺ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​សម្រេច​ការ​ផ្ទេរ​យក Leroy Sane”។

លោក​សង្កត់​ធ្ងន់៖ “យើង​គ្រប់​គ្នា​ដឹង​ថា​ Sane ជា​កីឡាករ​ក្នុង​ក្តី​ស្រមៃ​របស់​យើង ជា​សាធារណៈ​នរណា​ក៏​ដឹង​ដែរ”។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT