រឿងរ៉ាវ Pogba មក Real Madrid ស៊ីសង​លើ​ Bale ចាកចេញ​ឬ​អត់​ទេ

Real Madrid នឹង​មិន​អាច​នាំ​យក Paul Pogba មក​កាន់​ទឹក​ដី Santiago Bernabeu បាន​នោះ​ទេ ប្រសិន​ណា​បញ្ហា​នៃ​ការ​ត្រៀម​វ៉ៃ​ចេញ Gareth Bale មិន​ទាន់​អាច​សម្រេច​ទៅ​បាន​ជា​ផ្លូវការ។

យោង​តាម​សារព័ត៌មាន AS ​បាន​ចុះ​ផ្សាយ​ថា​អនាគត​របស់​ខ្សែ​បម្រើ​វ័យ ២៩ ឆ្នាំ ក៏​ស៊ីសង​លើ​ការ​ចែកផ្លូវ​របស់ Bale ថា​អាច​សម្រេច​បាន​នៅ​ពេល​ណា។ នេះ​ក៏​ដោយ​សារ​កត្តា​តម្លៃ​ពលកម្ម​ដែល​ក្លឹប​ផ្តល់​ជូន Bale គឺ​ខ្ពស់​កប់​ពពក ហើយ​ក៏​មិន​អាច​ទៅ​ផ្គត់ផ្គង់​លើ Pogba ម្នាក់​ទៀត​ដែរ មួយ​ទៀត​តម្លៃ​ខ្លួន​របស់​កីឡាករ​បារាំង​ត្រូវ​ United កំណត់​ខ្ពស់​ដល់​ទៅ ១៥០ លាន​ផោន។

បញ្ជាក់​ថា​ក្រៅ​ពី​ការ​លក់​ចេញ Bale ក្លឹប​ស្តេច​ស​ Madrid ក៏​រំពឹង​នឹង​លក់​ James Rodriguez ថែម​ម្នាក់​ទៀត ដោយ​តាម​ហាងឆេង​ថ្លៃ​ខ្លួន​អាប់ដែត​ចុង​ក្រោយ​បង្អស់​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​អាច​មាន​តម្លៃ​ប្រមាណ ៥០ លាន​អឺរ៉ូ។ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT