Le Parisian៖ “PSG ព្រមព្រៀង​យក​កីឡាករ​នៅ PL ​មក​ជួស​តំណែង Rabiot ហើយ”

យោង​តាម​សារព័ត៌មាន Le Parisian ​បាន​រាយការណ៍​ថា​ក្លឹប​សេដ្ឋី​បារាំង Paris Saint-Germain ​បាន​ព្រមព្រៀង​លើ​ការ​ចំណាយ​ថវិកា​ប្រមាណ ៣២ ​លាន​អឺរ៉ូ ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ Idrissa Gueye របស់​ក្លឹប Everton មក​ជួស​តំណែង Rabiot។

កីឡាករ​សញ្ជាតិ​សេណេហ្គាល់ [Gueye] ​ត្បិត​ទទួល​បាន​តម្លៃ​ខ្លួន​រាង​ទាប​បន្តិច​ក្តី ប៉ុន្តែ​ផ្អែក​តាមកត្តា​អាយុ​ដែល​ឈាន​ដល់ ២៩ ឆ្នាំ​ទៅ​ហើយ​នោះ ​ក៏​សម​ល្មម​ដែល​ក្រុម​ស្ករគ្រាប់​ធ្វើ​ការ​លៃលក​វ៉ៃ​ចេញ​ឲ្យ​ទៅ​ក្លឹប​បារាំង ជា​ជាង​អាច​នឹង​ធ្លាក់​ថ្លៃ​ជាង​នេះ​ក្នុង​ថ្ងៃ​ខាង​មុខ។

បញ្ជាក់​ថា Rabiot ​បាន​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ទៅ​ចូលរួម​ជាមួយ​ក្លឹប Juventus ​កាល​ពី​ខែ​មុន ប៉ុន្តែ​រូប​គេ​ក៏​ទទួល​បាន​តម្លៃ​ពលកម្ម​ខ្ពស់​មួយ​នៅ​ទី​នោះ ​ហើយ​ក៏​ក្តោប​យក​ភាព​កក់ក្តៅ​និង​ការ​ពេញ​ចិត្ត​ពី​អ្នក​គាំទ្រ​ជា​ខ្លាំង​នៅ​ទឹក​ដី Turin។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT