បង្ហាញ​ឈ្មោះ​អត្តពលិក ៥ រូប​ស៊ី​ថ្លៃ​បំផុត​លើ​ការ​ផ្សព្វផ្សាយ​ផលិតផល​ក្នុង Instagram

ក្រៅ​ពី​ការ​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន​ប្រកួត កីឡាករ​បាល់ទាត់​ឆ្នើម​ជា​ច្រើន​រូប​ក៏​អាច​ឆ្លៀត​ប្រើប្រាស់​បណ្តាញ​សង្គម​ក្នុង​ការ​កើប​ចំណូល​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ខែៗ ​ជា​ពិសេស​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ផលិតផល​ឲ្យ​ក្រុមហ៊ុន​ឬ​ស្លាកយីហោ​ណា​មួយ។

យោង​តាម​របាយការណ៍​ពី Hopper HQ ​បាន​បង្ហាញ​នូវ​ឈ្មោះ​អត្តពលិក ៥ រូប​រក​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ផលិតផល​រៀងរាល់​ការ​បង្ហោះ​មួយ​លើកៗ ​ស៊ី​ថ្លៃ​បាន​ខ្ពស់​បំផុត ក្នុង​នោះ CR7 ឈរ​លេខ ១ រី​ឯ M10 ឈរ​លេខ ៣។ ទិន្នន័យ​លម្អិត​យើង​បង្ហាញ​ដូច​ខាង​ក្រោម៖ (ចំណូល/ផុស)

  • Ronaldo – ៩៧៥ ០០០ ដុល្លារ
  • Neymar – ៧២២ ០០០ ដុល្លារ
  • Messi – ៦៤៨ ០០០ ដុល្លារ
  • David Beckham – ៣៥៧ ០០០ ដុល្លារ
  • Lebron James – ២៧២ ០០០ ដុល្លារ

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT