Liverpool ​កំពុង​តឿន FIFA ​ឱ្យ​ផ្ដល់​កាល​វិភាគ​ប្រកួត Club World Cup ​ឱ្យ​បាន​ឆាប់​

ក្រុម Liverpool ​កំពុង​តឿន​ដល់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ​ដើម្បី​ផ្ដល់​កាល​វិភាគ​ផ្លូវការ​ដល់​ពួកគេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FIFA Club World Cup ​នៅ​ចុង​ឆ្នាំ​នេះ។

FIFA ​បាន​ប្រកាស​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ថា Liverpool ​នឹង​ត្រូវ​លេង​ពាន​រង្វាន់ Club World Cup ​នៅ​ទឹក​ដី​កាតា ​ប៉ុន្តែ​មិន​ទាន់​បាន​ផ្ដល់​កាល​វិភាគ​ច្បាស់​នៅ​ឡើយ​ទេ។ ដោយ​គ្រាន់​តែ​ដឹង​ថា​ពួកគេ​នឹង​ត្រូវ​ចូល​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។ ​ដោយ​គ្រាន់​តែ​ដឹង​ច្បាស់​ថា​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១១ ​ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ឆ្នាំ​២០១៩​ប៉ុណ្ណោះ។

ការ​មិន​ច្បាស់​កាល​វិភាគ​ប្រកួត​នេះ​ហើយ ​នឹង​ធ្វើ​ឱ្យ​ក្រុម Liverpool ​ពិបាក​ក្នុង​ការ​រៀប​ចំ​កាល​វិភាគ​របស់​ពួកគេ​ដែរ។ ដោយ​ខែ​ធ្នូ​ខាង​មុខ​នោះ ​ក៏​ជា​ចំ​ពេល​ពួកគេ​ត្រូវ​ប្រកួត​ក្នុង​ពាន​រង្វាន់ English Premier League ​ដែរ។ ដោយ​ថ្ងៃ​ទី​២១​ខែ​ធ្នូ គឺ​ក្រុម Liverpool ​ប៉ះ​ជាមួយ​ក្រុម West Ham ​ហើយ​ថ្ងៃ​ទី​២៦ ​ប៉ះ​ក្រុម Leicester City ​ទៀត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT