CONMEBOL ​ពិន័យ Messi ​១៥០០​ដុល្លារ ​ចំពោះ​រឿង​ចោទ​ថា​ពុក​រលួយ​នៅ Copa ​

សហព័ន្ធ​បាល់ទាត់​អាមេរិក​ឡាទីន CONMEBOL ​បាន​ប្រកាស​ពិន័យ Lionel Messi ​១ ៥០០​ដុល្លារ ចំពោះ​រឿង​ដែល​កីឡាករ​រូប​នេះ​ចោទ​ប្រកាន់​សហព័ន្ធ​ថា​ពុក​រលួយ​ក្នុង​ព្រឹត្តិការណ៍ Copa America ។

Messi ​បាន​ចោទ​ប្រកាន់ CONMEBOL ​ថា​បាន​រៀប​ចំ​ពាន​រង្វាន់ Copa America ​ឆ្នាំ​នេះ​ឱ្យ​ទៅ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល​តែ​ម្ដង។ ​ហើយ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​ក៏​ជា​អ្នក​ទម្លាក់​ក្រុម​អាហ្សង់ទីន ពេល​លេង​ទល់​ក្រុម​ប្រេស៊ីល​ផង​ដែរ។ ចំពោះ​ការ​និយាយ​ស្ដី​ចោទ​ប្រកាន់​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ខាង​សហព័ន្ធ​បាល់ទាត់​អាមេរិក​ឡាទីន​មិន​ពេញ​ចិត្ត​នោះ​ទេ។

ជាក់​ស្ដែង​ពួកគេ​បាន​ពិន័យ Messi ​មិន​ឱ្យ​ប្រកួត​១​ប្រកួត​ចំពោះ​កាត​ក្រហម​ដែល​ទទួល​បាន​ពេល​លេង​ទល់​ក្រុម​ឈីលី ​និង​ពិន័យ​ជា​ប្រាក់ ១ ៥០០​ដុល្លារ​សម្រាប់​ការ​ចោទ​ប្រកាន់​ និយាយ​មិន​ពិត​ថា  CONMEBOL ​រៀប​ចំ​ពាន​រង្វាន់ Copa America ​ឱ្យ​ប្រេស៊ីល​ផង​ដែរ៕ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT