អ្នក​ប្រដាល់​រុស្ស៊ី​ស្លាប់ ​ក្រោយ​ត្រូវ​ដៃ​គូ​វាយ​ត្រូវ​ក្បាល​ច្រើន​ខ្លាំង​ពេក​

អ្នក​ប្រដាល់​សកល Maxim Dadashev ​ជន​ជាតិ​រុស្ស៊ី ​បាន​ស្លាប់ ​ក្រោយ​ពី​រង​របួស​ធ្ងន់​ខ្លាំង​ពេក ​ពេល​ប្រកួត​ទល់​កីឡាករ ​Subriel Matias ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។

Maxim ​ត្រូវ Subriel ​វាយ​ត្រូវ​ច្រើន​មែនទែន ​ហើម​មុខ​មាត់​អស់ ​រហូត​ដល់​គ្រូ​បង្វឹក​របស់​គេ​សម្រេច​បោះ​កន្សែង​បោះ​បង់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​១១។ ​រូបគេ​មិន​អាច​ដើរ​ត្រលប់​ចូល​បន្ទប់​វិញ​បាន​ទេ ​ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម ដោយ​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាប់​ផង​ដែរ។ កីឡាករ​រុស្ស៊ី​នេះ ​បាន​ដាច់​សរសៃ​ឈាម​ច្រើន​ក្នុង​ខួរក្បាល ​ហើយ​ក៏​ហើម​ផង​ដែរ ​រហូត​ដល់​ព្រឹក​ថ្ងៃ​អង្គារ​កន្លង​ទៅ ​ក៏​មាន​ដំណឹង​មក​ថា​រូបគេ​បាន​ស្លាប់​ទៅ​ហើយ។

ចំពោះ​ការ​ស្លាប់​របស់​កីឡាករ​នេះ​ដែរ ​ក្រុម​ប៉ូលិស​កំពុង​តាម​ដាន​បន្ដ ​ព្រោះ​ខ្លាច​ក្រែង​មាន​អ្វី​នៅ​ពី​ក្រោយ​ទៀត។ ប៉ុន្តែ​បើ​តាម​ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​កីឡាករ​រូប​នេះ​រង​របួស​ធ្ងន់ធ្ងរ​ខ្លាំង​ពេក ​ហើយ​ពួកគេ​បាន​ជួយ​អស់​ពី​សមត្ថភាព​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT