[ផ្លូវការ] ក្លឹប PSG យក​បាន Xavi របស់ Barcelona ​ហើយ

ក្រោយ​ផុត​កុងត្រា​ជាមួយ​ទ្រនំ La Masia របស់​ក្លឹប FC Barcelona ​យុវជន​វ័យ​ ១៦ ឆ្នាំ Xavi Simons ​ក៏​ប្រកាស​ព្រមព្រៀង​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប​ថ្មី Paris Saint-Germain លើ​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ។

យុវជន​ឆ្នើម​រូប​នេះ​បាន​មក​ចូលរួម​ជាមួយ La Masia ​ក្នុង​ការ​បណ្តុះបណ្តាល​រយៈ​ពេល​វែង​ដល់​ទៅ ៩ ឆ្នាំ ​មុន​ពេល​កុងត្រា​របស់​គេ​បញ្ចប់​ទៅ​កាល​ពី​ខែ​មុន ហើយ​មក​​ត​កុងត្រា​នៅ​ទ្រនំ​ថ្មី PSG ដល់​ឆ្នាំ ២០២២។

នៅ​លើ​បណ្តាញ​សង្គម Simons និយាយ​ថា៖ “ត្បិត​ខ្ញុំ​មាន​វ័យ​ទើប ១៦ ឆ្នាំ ប៉ុន្តែ​ខ្ញុំ​ទទួល​បាន​ការ​ស្រលាញ់​និង​គាំទ្រ​ពី​អ្នក​គាំទ្រ​របស់ Barca រាប់​សែន​នាក់ ដែល​ចង់​ឲ្យ​ខ្ញុំ​បន្ត​អភិវឌ្ឍ​ខ្លួន​និង​បង្ហាញ​មុខ​នៅ Camp Nou នា​ថ្ងៃ​ណា​មួយ”។

រូប​គេ​បន្ត៖ “បែបណាមិញ​ខ្ញុំ​សម្រេច​លើ​ការ​ចាប់​ផ្តើម​ថ្មី​ក្រៅ​ដី Barcelona ប៉ុន្តែ​ទាំង​អ្នក​គាំទ្រ​និង​មនុស្ស​នៅ​ទី​នោះ គឺ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ខ្ញុំ​រហូត​ទៅ”។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT