របួស Asensio ​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ Zidane ​បង្អាក់​ដំណើរ​លក់ Bale ​និង James ​សិន​

Marco Asensio ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Real Madrid ​ទល់​ក្រុម Arsenal ​ក្នុង​ពាន​រង្វាន់ ICC ។

ការ​រង​របួស​ធ្ងន់ធ្ងរ​នេះ​ដែរ ​អាច​នឹង​ធ្វើ​ឱ្យ​ដំណើរ​ការ​លក់​កីឡាករ​២​នាក់​របស់​ក្រុម Real Madrid ​ត្រូវ​ផ្អាក​ពិចារណា​សិន។ Asensio ​នេះ ​ជា​កីឡាករ​ម្នាក់​ដែល​លោក Zidane ​ទុក​ចិត្ត ​ហើយ​ទុក​មក​ជំនួស​តំណែង​របស់ Gareth Bale ​តែ​ម្ដង។ ខណៈ​ដែល​រូបគេ​របួស ​ហើយ​ដំណឹង​បឋម​អាច​សម្រាក​ដល់​១​រដូវ​កាល​នោះ ​គឺ​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង ​អាច​នឹង​ទុក Bale ​វិញ ​ឬ James Rodriguez ​វិញ​ហើយ ដើម្បី​មក​ជួយ​ក្រុម​រដូវ​កាល​ថ្មី​ខាង​មុខ។

ក្រុម​ Real Madrid ​កំពុង​ព្យាយាម​លក់ Bale ​ទៅ​ឱ្យ​ក្លឹប​ចិន​មួយ ​ខណៈ​ដែល James ​វិញ​មាន​ក្លឹប​២​ឯ​ណោះ​ចង់​បាន​គឺ Atletico Madrid ​ដែល​ជា​ក្លឹប​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​យក​បាន ​និង Napoli ​ដែល​ដឹក​នាំ​ដោយ​លោក Carlo Ancelotti ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT