Real Madrid ​យក​ឈ្នះ Arsenal ​ដោយ​បាល់​ប៉េណាល់ទី​នៅ ICC

ក្រុម Real Madrid ​បាន​យក​ឈ្នះ​ក្រុម Arsenal ​ក្នុង​លទ្ធផល​កាត់​សេចក្ដី​បាល់​១១​ម៉ែត្រ ៣-២ ​ក្រោយ​ពី​លេង​ស្មើ​គ្នា ២-២ ​នៅ​ម៉ោង​ប្រកួត​ពាន​រង្វាន់ ICC ។

ក្នុង​ការ​ប្រកួត​នេះ ​ក្រុម Real Madrid ​នៅ​សល់​គ្នា​១០​នាក់ ​ក្រោយ​ពី Nacho ​ទទួល​បាន​កាត​ក្រហម​នៅ​ត្រឹម​នាទី​៩ ដើម​​តង់​ទី​១។ ​ក្រោយ​ពី​បាន​កាត​ក្រហម​នេះ​ហើយ ​​ក្រុម Arsenal ​ចាប់​ផ្ដើម​មាន​កម្លាំង​បុក​និង​រក​បាន​២​គ្រាប់​ឯ​ណោះ ដោយ Lacazette ​ប៉េណល់ទី​នាទី​១០ ​និង Aubameyang ​នាទី​២៤។ ​ការ​ប្រកួត​នេះ​កាន់​តែ​ស្វិតស្វាញ​ថែម​ទៀត ក្រោយ​ពី Arsenal ​នៅ​សល់​គ្នា​ត្រឹម​១០​នាក់​ដែរ ក្រោយ​ពី Papastathopoulos  ​បាន​កាត​ក្រហម​ដែរ។

១០​ទល់​១០​នាក់​នេះ​ហើយ ​នៅ​តង់​ទី​២ ​ក្រុម Real Madrid ​ចាប់​ផ្ដើម​មាន​សាច់​បាល់​លេង​វិញ រហូត​ដល់ Bale ​រក​បាន​១​គ្រាប់​នៅ​នាទី​៥៦ ​និង Asensio ​ថែម​បាន​គ្រាប់​ស្មើ​ទៀត​នៅ​នាទី​៥៩។ ចប់​ការ​ប្រកួត​ពួកគេ​ស្មើ​គ្នា ​២-២ ​ហើយ​ត្រូវ​កាត់​សេចក្ដី​យក​ក្រុម​ចាញ់​ឈ្នះ​ដោយ​បាល់​ប៉េណាល់ទី។ ​នៅ​វគ្គ​ប៉េណាល់ទី​នេះ ​ក្រុម Real Madrid ​ធ្វើ​បាន​ល្អ​ជាង​ក្រុម Arsenal ​ដោយ​អាច​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-២៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT