កីឡាករ​ថៃ ២ រូប​ជាប់​ក្នុង​ជម្រើស ១១ រូប​ល្អ​បំផុត​ប្រចាំ​សប្តាហ៍​នៅ​ J1 League

តារា​ឆ្នើម​របស់​ក្រុម​បាល់ទាត់​ថៃ​គឺ Chanathip Songkrasin និង Theerathon Bunmathan បាន​ជាប់​ឈ្មោះ​នៅ​ក្រុម​ល្អ​បំផុត (Team of the Week) សម្រាប់​សប្តាហ៍​ទី ២០ នៅ​ក្របខ័ណ្ឌ​កំពូល​ជប៉ុន J1 League។

កន្លង​ទៅ​អ្នក​ទាំង​ពីរ​ក៏​ទើប​តែ​ទទួល​បាន​ការ​កោត​សរសើរ​ពី​សំណាក់​អ្នកចាត់ការ​ថ្មី​លោក Akira Nishino ដែល​ជឿ​ថា​ពួក​គេ​នឹង​ជា​គ្រាប់​ពេជ្រ​ដ៏​សំខាន់​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ២០២២ ក្នុង​ពេល​ខាង​មុខ។

ទៅ​មើល Theerathon លេង​នៅ​ខ្សែ​ការពារ​ឆ្វេង​ឲ្យ​ក្លឹប Yokohama F.Marinos ​បាន​យក​ឈ្នះ​លើ Vissel Kobe ២-០ ​ខណៈ​ក្លឹប​របស់ Chanathip គឺ Consadole Sapporo យក​ឈ្នះ​លើ Shonan Bellmare នៅ​លទ្ធផល ៥-២ ​ដែល​ខ្សែ​បម្រើ​ប្រយុទ្ធ​ថៃ​ស៊ុត​បង្ហើយ​គ្រាប់​បាល់​ទី ៥ នៅ​នាទី ៨៤។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT