អ្នករត់ការ​ដាក់​ផាំងៗ អនាគត​របស់ Bale គ្មាន​ផ្លូវ​ទៅ​ជា​បែប​នេះ​រួច​ទេ

រឿងរ៉ាវ​ចាក់ស្រេះ​របស់ Gareth Bale ​ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ល្មម​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ជក់ចិត្ត ដោយ​ចង់​ដឹង​ថា​តើ​កីឡាករ​សញ្ជាតិ​វែល​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប​មួយ​ណា​ឲ្យ​ពិត​ប្រាកដ​ឬ​ត្រូវ​បន្ត​នៅ​ឈរ​ជើង​ត្រឹម​ជា​ស្រមោល​នៅ​ក្លឹប Real Madrid?


តាម​រយៈ​ការ​ថ្លែង​ចុង​ក្រោយ​បង្អស់​ពី​ភ្នាក់ងារ​របស់​ Bale ​គឺ​លោក Bernett បាន​និយាយ​ថា៖ “Gareth ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​ក្នុង​លោក ​ដោយ​ខ្ញុំ​អាច​ធានា​ថា​គាត់​នឹង​មិន​ចាកចេញ​ទៅ​កាន់​ក្លឹប​ណា​មួយ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​បាន​នោះ​ឡើយ”។

លោក​បន្ត៖ “Gareth ជា​កីឡាករ​របស់ Real Madrid ហើយ​ឥឡូវ​នេះ​គាត់​ឈរ​ជើង​នាម​ជា​កីឡាករ​នៅ Real Madrid ហើយ​ប្រសិន​សំណើ​ណា​មួយ​ធ្លាក់​មក​សមរម្យ នោះ​គ្រប់​យ៉ាង​ក៏​អាច​នឹង​ផ្លាស់ប្តូរ​ត្រឹម​រយៈ​ពេល ១ ​ថ្ងៃ​ឬ​ ១ សប្តាហ៍​ទៅ​មុខ ឬ​គាត់​អាច​នឹង​បន្ត​លេង​នៅ​ទី​នេះ​រហូត​ដល់​ចប់​កុងត្រា ៣ ឆ្នាំ​ដែល​នៅ​សេសសល់”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT