កន្លងមកក៏ធ្លាប់មានរបាយការណ៍ថាក្លឹប Real Madrid ក៏ស្ថិតក្នុងបេក្ខភាពដែលប្រជែងចង់បាន Neymar ផងដែរនៅលើទីផ្សារដោះដូរ យ៉ាងណាមិញបើផ្អែកតាមស្ថានភាពជាក់ស្តែងការនាំយក Kylian Mbappe គឺជាជម្រើសល្អប្រសើរជាង។
យុវជនបារាំងជាប់កុងត្រាជាមួយក្លឹបសេដ្ឋីបារាំងដល់ឆ្នាំ ២០២២ ប្រសិនណារូបគេបន្តកុងត្រាថ្មីនោះតម្លៃខ្លួននឹងកាន់តែឡើងខ្ពស់កប់ពពក ដែលលំបាកក្នុងការឲ្យក្លឹបផ្សេងចូលមកចរចានាំរូបគេចេញពី ទីក្រុងប៉ារីស។
របាយការណ៍ពី Paris United បានចុះផ្សាយមុននេះ ប្រធានក្លឹបរបស់ស្តេចសគឺលោក Florenino Perez បានបង្អាក់ដំណើររបស់ PSG ដោយបើកភ្លើងខៀវនិងជំរុញឲ្យអាណាព្យាបាលរបស់ Mbappe ដែលជាអ្នករត់ការដាច់ខាតកុំព្រមព្រៀងការតកុងត្រាថ្មីជាមួយក្លឹបឲ្យសោះ ពោលគឺលោកនឹងបើកការចរចានាំរូបគេមកទឹកដី Bernabeu។ ប្រភព៖ FoxSportAsia